មន្ទីរបញ្ចកោណការពារកងទ័ពសហរដ្ឋអាមេរិកដកចេញពីស៊ីរីតែបញ្ជាក់ក្រុម ISIS អាចកើនឡើងម្តងទៀត

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩

របាយការណ៍ចុងក្រោយបំផុតស្តីពីប្រតិបត្តិការដឹកនាំរបស់អាមេរិកប្រឆាំងនឹងរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរីបានសារភាពថា ក្រុមភេរវករត្រូវកម្ចាត់ប្រហែល ២.០០០នាក់ប៉ុន្តែតម្រូវបន្តវត្តមានរបស់អាមេរិកនៅក្នុងតំបន់នេះគឺចាំបាច់ដើម្បីទប់ស្កាត់ការលេចចេញជាថ្មី។

របាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃចន្ទធ្វើឡើងដោយមន្ទីរបញ្ចកោណនិងក្រសួងការបរទេសសង្កេតការទូទៅបានបន្ទោសប្រទេសទួរគីចំពោះការបំផ្លិចបំផ្លាញប្រតិបត្តិការកងទ័ពឃឺដគាំទ្រដោយសហរដ្ឋអាមេរិកប្រឆាំងនឹងរដ្ឋអ៊ីស្លាម ISIS/ISIL និងព្យាករថាការប្រយុទ្ធនឹងមិនអាចបញ្ចប់នៅក្នុងតំបន់នោះទេ ហើយនឹងបន្តប្រឆាំងបញ្ជារបស់ប្រធានាធិបតីអាមេរិកឱ្យដកកងទ័ពអាមេរិកចេញពីស៊ីរី។

របាយការណ៍នេះធ្វើការប៉ាន់ប្រមាណយ៉ាងទូលំទូលាយចេញផ្សាយពីខែមិថុនាឆ្នាំ២០១៨ ថា ក្រុ​មIS មានក្រុមយុទ្ធជនរហូតដល់១៧.០០០នាក់ក្នុងប្រទេសអ៊ីរ៉ាក់ និងមានរហូតដល់១៤.០០០នាក់ក្នុងប្រទេសស៊ីរី ដោយចោទចេញជាចំនុចគួរឱ្យសង្ស័យនៅពេលនោះ។

របាយការណ៍នេះបានឱ្យដឹងថា ក្រុមចម្រុះដឹកនាំដោយអាមេរិកដែលត្រូវគេស្គាល់ថាជាក្រុម (CJTF-OIR) មាន”ទំនុកចិត្តទាប” នៅក្នុងការប៉ាន់ស្មានទាំងនោះគិតត្រឹមខែកក្កដាឆ្នាំមុន។ គិតត្រឹមខែមករា (CJTF-OIR) ប៉ាន់ប្រមាណក្រុមប្រយុទ្ធ ISមានចំនួនត្រឹម២.០០០នាក់ប៉ុណ្ណោះដែលនៅសេសសល់ចុងក្រោយបង្អស់ដែលមន្ទីរបញ្ចកោណថា មាននៅជ្រលងទន្លេEuphrates (MERV) និងស្ថិតនៅភាគខាងកើតប្រទេសស៊ីរីក្បែរព្រំដែនអ៊ីរ៉ាក់។

LEAVE A REPLY

Please enter your comment!
Please enter your name here