ប្រភពពត៌មានពី Asahi ចេញផ្សាយថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩
បើតាមប្រពន្ធ័ផ្សព្វផ្សាយបារាំងបានឲ្យដឹងថាកាលពីព្រឹកព្រលឹមថ្ងៃទី៥ នៅទីក្រុងប៉ារីសមានភ្លើងឆាបឆេះអាគារជាន់ទី៨បណ្តាលឲ្យមនុស្ស១០នាក់ស្លាប់ និងជាង៣០នាក់រងរបួស។
យោងតាមប្រពន្ធ័ផ្សព្វផ្សាយ AFP បានឲ្យដឹងថានេះជាករណីដុតផ្ទះដោយចេតនាបើយោងតាមការស្រាវជ្រាវរបស់អជ្ញាធរបារាំងដោយសារតែមានស្រ្តីរស់នៅក្នុងអាគារម្នាក់ត្រូវបានចាប់ចង។
កន្លែងកើតហេតុនៅភាគខាងលិចទីក្រុងប៉ារីស។ យោងតាមស្ថានទូតជប៉ុននៅបារាំងបានឲ្យដឹងថាជនរងគ្រោះនៅក្នុង ឧបទ្ទេវហេតុនេះគ្មានជនជាតិជប៉ុនទេ។