ជំងឺគ្រុនផ្តាសាយជ្រូករីករាលដាលនៅភាគកណ្តាលប្រទេសជប៉ុន

0

ប្រភពពត៌មានពី NHK ចេញផ្សាយថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩

ការផ្ទុះឡើងជំងឺគ្រុនផ្តាសាយជ្រូកនៅប្រទេសជប៉ុនត្រូវបញ្ជាក់នៅកសិដ្ឋានចិញ្ចឹមជ្រូកចំនួន៦ និងកន្លែងផ្សេងទៀតនៅក្នុងតំបន់ចំនួន៥។

ជំងឺនេះត្រូវគេស្គាល់ថាជាជំងឺអាសន្នរោគ Hog cholera ដែលចម្លងរោគយ៉ាងធ្ងន់ធ្ងរ និងមាន គ្រោះថ្នាក់ដល់សត្វជ្រូក។ ប៉ុន្តែវីរុសមិនបង្កគ្រោះថ្នាក់ដល់មនុស្ស សូម្បីតែអ្នកបរិភោគសាច់សត្វ ដែលឆ្លងក៏ដោយ។ មន្ត្រីនៅខេត្ត Aichi បានប្រកាសកាលពីថ្ងៃពុធថាសត្វជ្រូកនៅកសិដ្ឋានចិញ្ចឹមជ្រូក២កន្លែងបានធ្វើ តេស្តឃើញមេរោគជំងឺគ្រុនផ្តាសាយជ្រូកនេះ។

ក្រសួងកសិកម្មបាននិយាយថាការស្រាវជ្រាវបានរកឃើញជំងឺនេះបានផ្ទេរពីកសិដ្ឋានមួយកន្លែងទៅ កសិដ្ឋាន៤ផ្សេងគ្នា។ ដែលមានទីតាំងនៅ Osaka, Nagano, Shiga និងខេត្ត Gifu។ ជ្រូកនៅកសិដ្ឋានត្រូវយកទៅសំលាប់ចោលដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលទៅកន្លែងផ្សេងទៀត។

នៅក្នុងខេត្ត Gifu ផ្ទុះជំងឺគ្រុនផ្តាសាយ៨ត្រូវបានគេបញ្ជាក់ចាប់តាំងពីខែកញ្ញាមកម្លេះ។  របាយការណ៍ចុងក្រោយបំផុតបានរកឃើញខេត្តដែលមានការផ្ទុះឡើងនូវជំងឺឆ្លងទៅកាន់ខេត្តចំនួន ៥ចាប់តាំងពីខែកញ្ញានៅក្នុងប្រទេសជប៉ុន។ មុនពេលផ្ទុះជំងឺនេះកាលពីឆ្នាំមុន មិនដែលកើតមានជំងឺ គ្រុនជ្រូកនេះនៅជប៉ុនក្នុងរយៈពេល២៧ឆ្នាំនេះទេ។  រដ្ឋាភិបាលកំពុងអំពាវនាវដល់កសិករចិញ្ចឹមជ្រូកនៅទូទាំងប្រទេសឱ្យតាមដានយ៉ាងជិតស្និទ្ធនៅ កសិដ្ឋានរបស់ពួកគេនិងទាក់ទងជាមួយអាជ្ញាធរភ្លាមៗប្រសិនបើពួកគេឃើញសភាពមិនប្រក្រតីណា មួយកើតមាន។

LEAVE A REPLY

Please enter your comment!
Please enter your name here