ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩
ប្រជាពលរដ្ឋត្រូវជម្លៀសចេញពីតំបន់ Oldhamនៅម៉ោងប្រហែល ១១:០០នាទី ហើយក្រុមការងារបោសសម្អាត “ឧបករណ៍សង្ស័យមួយកញ្ចប់” នៅតាមផ្លូវមួយនៅទីក្រុង Greater Manchester ។ការជូនដំណឹងនេះត្រូវបានគេលើកឡើងនៅផ្លូវ Bow Street នៅទីក្រុង Greater Manchester ។
ប៉ូលិសនិយាយថា ប្រជាពលរដ្ឋជាច្រើនត្រូវជម្លៀសចេញជាការប្រុងប្រយ័ត្នមុនពេលដោះឧបករណ៍នេះ ដោយក្រុមការងារបោសសម្អាតគ្រាប់បែក។ប៉ូលិសក្រុង Greater Manchester បាននិយាយថា កំពុងស៊ើបអង្កេតដោយក្រុមឧក្រិដ្ឋកម្មបានរៀបចំ ប៉ុន្តែមិនចាត់ទុកថាជាអំពើភេរវកម្មនោះទេ។
ប្រជាជនដែលរស់នៅទីនោះត្រូវអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញផងដែរ និងរបាំងសុវត្តិភាពរបស់ប៉ូលិសនៅផ្លូវ Bow Street ត្រូវដកចេញវិញផងដែរ។អគ្គនាយកលោក Danny Inglis ប៉ូលិសក្រុង Greater Manchester បាននិយាយថា ឧបករណ៍នេះត្រូវដកចេញដោយសុវត្ថិភាពដោយមន្រ្តីជំនាញរួចហើយ។
ការស៊ើបអង្កេតលើក្រុមឧក្រិដ្ឋកម្ម ដឹកនាំដោយប៉ូលិសក្រុង Greater Manchester ហើយមិនត្រូវបានគេចាត់ទុកថាជាអំពើភេរវកម្មនោះទេ។លោកយល់ថារឿងនេះអាចបង្កឱ្យមានការព្រួយបារម្ភខ្លះ ប៉ុន្តែយើងមិនជឿថាទីនោះនឹងមានការគំរាមកំហែងដល់សាធារណៈជននោះទេ និងរបាំងសុវត្តិភាពរបស់ប៉ូលិសត្រូវដកចេញវិញផងដែរ។
លោកបានបន្ថែមថា “ប្រសិនបើអ្នកបានឃើញអ្វីមួយ ឬនរណាម្នាក់មានសកម្មភាពគួរឱ្យសង្ស័យនៅក្នុងតំបន់នេះ ឬមានព័ត៌មានបន្ថែមសម្រាប់ការសាកសួរ សូមទាក់ទងមកយើងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន”៕