ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩
លោកប្រធានាធិបតីអាហ្វហ្គានីស្ថាន Ashraf Ghani ជជែកជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Mike Pompeo នៅល្ងាចថ្ងៃអង្គារដើម្បីបញ្ជាក់ពីអំណាចរបស់លោកនៅពេលដែលក្រុងវ៉ាស៊ីនតោនពន្លឿនការចរចាជាមួយក្រុមតាលីបង់។
នៅសប្តាហ៍នេះ ក្រុមតាលីបង់បញ្ជូនគណៈប្រតិភូចំនួន ១០ នាក់ទៅពិភាក្សានៅទីក្រុងមូស្គូជាមួយនឹងឥស្សរជនប្រឆាំងប្រទេសអាហ្វហ្គានីស្ថានជាច្រើននាក់រួមជាមួយអតីតប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Hamid Karzai ដោយគ្មានការចូលរួមរបស់ក្រុងកាប៊ុល។
ការអំពាវនាវរបស់លោក Ghani ទៅកាន់លោក Pompeo ហាក់ដូចជាការបង្ហាញឡើងវិញនូវតួនាទីរបស់ រដ្ឋាភិបាលក្នុងកិច្ចចរចា។ លោក Robert Palladino អ្នកនាំពាក្យរងនៅក្រសួងការបរទេសនិយាយថាលោក Pompeo សង្កត់ធ្ងន់លើសារៈសំខាន់របស់កិច្ចសន្ទនាជាមួយប្រទេសអាហ្វហ្គានីស្ថាន និងតួនាទីបទឈប់បាញ់គ្នាក្នុងការបញ្ចប់អំពើហឹង្សា និងធ្វើឱ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថានមេដឹកនាំអាហ្វហ្គានីស្ថាន និងពួកតាលីបង់ធ្វើការចរចាដោះស្រាយលើបញ្ហានយោបាយ។