ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩
ទីក្រុង Tehran ព្រមានថានឹងបង្ករការប៉ះទង្គិច និងធ្វើការឆ្លើយតបដ៏មានសក្តានុពលលុះណា តែប្រទេសអ៊ីស្រាអែលបញ្ឈប់យុទ្ធនាការទម្លាក់គ្រាប់បែករបស់ខ្លួនលើប្រទេសស៊ីរី។ យោងតាមការបញ្ជាក់ពីក្រុង Tel Aviv បង្ហាញថាអ៊ីស្រាអែលមានបំណងទប់ស្កាត់ឥទ្ធិពលកម្លាំងអ៊ីរ៉ង់ក្នុងតំបន់ និងនៅតាមព្រំដែន។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) កំពុងធ្វើយុទ្ធនាការ ប្រឆាំងនឹងគោលដៅអ៊ីរ៉ង់ និងក្រុម Hezbollah ក្នុងប្រទេសស៊ីរីអស់រយៈពេលជាច្រើនឆ្នាំដោយទាមទារឱ្យមានស្ថិរភាពលើដី និងលើអាកាសពេញលេញ និងសិទ្ធិពេញលេញក្នុងកិច្ចការពារសន្តិសុខជាតិរបស់ខ្លួន។
ទោះបីជាមានការវាយប្រហាររាប់ពាន់ម៉ឺនដងពីអ៊ីស្រាអែលក៏អតីតនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់សារភាពនៅខែធ្នូថា ប្រទេសអ៊ីរ៉ង់មិនទាន់សងសឹកឡើយទេ ប៉ុន្តែប្រទេសអ៊ីរ៉ង់នឹងធ្វើការឆ្លើយតបវិញគ្រប់រូបភាពទាំងអស់។ លេខាធិការរបស់ក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ង់ លោក Ali Shamkhani ប្រាប់រដ្ឋមន្រ្តីការបរទេសស៊ីរីលោក Walid al Muallem នៅក្នុងទីក្រុង Tehran នៅថ្ងៃអង្គារថា “ក្នុងករណីអ៊ីស្រាអែលនៅតែបន្តសកម្មភាពនានាគេនឹងធ្វើការរារាំងនិងឆ្លើយតបដោយផ្តល់មេរៀនដល់អ្នកកុហកនិងមេដឹកនាំអ៊ីស្រាអែល” ។
លោក Muallem ស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ក្នុងប្រទេសស៊ីរី ដោយកត់សម្គាល់ថា ក្រុង Damascus នឹងបន្តខំប្រឹងអស់ពីសមត្ថភាពដើម្បីការពារទីប្រឹក្សាយោធាដើម្បីជួយប្រយុទ្ធប្រឆាំងភេរវកម្ម។