ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩
លោក Donald Trump សម្តែងនូវការគាំទ្រពេញទំហឹងចំពោះក្រុមប្រឆាំងនឹងប្រទេសវេណេហ្ស៊ុអេឡា ក្នុងការទម្លាក់លោកប្រធានាធិបតី Nicolas Maduro ពីអំណាចស្របពេលដែលអាជ្ញាធររបស់ប្រទេសនេះប្រកាសថា ពួកគេនឹងរឹបអូសយកឃ្លាំងអាវុធដែលដឹកជញ្ចូនខុសច្បាប់ពីសហរដ្ឋអាមេរិក។
ក្រសួងមហាផ្ទៃលើកឡើងនៅថ្ងៃអង្គារថា អាវុធដែលផលិតដោយ សហរដ្ឋអាមេរិកត្រូវគេរកឃើញក្នុងឃ្លាំងអាកាសយានដ្ឋាន Arturo Michelena នៅទីក្រុង Valencia របស់ប្រទេសវេណេហ្ស៊ុអេឡា។ ក្នុងហឹបនោះមានកាំភ្លើងយ៉ាងតិច១៩ដើម និងបង់មានគ្រាប់ចំនួន ១១៨ គ្រាប់កាំភ្លើងមានជើងខ្ពស់ព្រមទាំងវិទ្យុទំនាក់ទំនងចំនួន៩០គ្រឿង និងទូរស័ព្ទដៃចំនួន៦ គ្រឿងផងដែរ ហើយអាវុធទាំងនោះទំនងជាត្រូវគេបញ្ជូនពីរដ្ឋ Miami ទៅរដ្ឋ Florida នៅថ្ងៃអាទិត្យ។ ការស៊ើបអង្កេតដើម្បីកំណត់អ្នកទទួលទំនិញចាប់ផ្តើម។
ខណៈពេលដែលសហរដ្ឋអាមេរិកមិនបោះបង់ដល់ការគាំទ្រដល់លោក Juan Guaidó ពេលនេះក្រុងវ៉ាស៊ីនតោនអំពាវនាវឱ្យមានការផ្លាស់ប្តូរអំណាចដោយសន្តិវិធីក្នុងប្រទេស Latin American។ មេដឹកនាំគណបក្សប្រឆាំងប្រកាសខ្លួនឯងជាប្រធានាធិបតីបណ្តោះអាសន្ន នៅថ្ងៃទី ២៣ ខែមករា។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក លោក Guaido ទទួលបានការគាំទ្រ ពេញទំហឹងពីក្រុងវ៉ាស៊ីនតោនក៏ដូចជាបណ្តាប្រទេសជាច្រើននៅសហភាពអឺរ៉ុប និង Latin American ។ ក្រោយពីការមានការប្រកាសនេះ ប្រទេស Venezuela កើតមានការប្រមូលផ្តុំ ដ៏ធំសម្បើមគាំទ្រ និងម្ខាងទៀតប្រឆាំងនឹងប្រធានាធិបតី Maduro។
រដ្ឋាភិបាលវេណេហ្ស៊ុអេឡារិះគន់ចលនានេះថា ជាការប៉ុនប៉ងធ្វើរដ្ឋប្រហារ និងធ្វើការព្រមានប្រឆាំងចំពោះការជ្រៀត ជ្រែកពីអន្តរជាតិ ឬសកម្មភាពយោធាដ៏មានសក្តានុពល។ មន្ត្រីអាមេរិកទទូចដល់មន្ត្រី និងទាហាន Venezuela ឱ្យនៅតែរក្សាភាពស្មោះត្រង់របស់ខ្លួនចំពោះរដ្ឋាភិបាលជាប់ឆ្នោត ខណៈដែលប្រធានាធិបតី Maduro សង្កត់ធ្ងន់ម្តងហើយម្តងទៀតថា ប្រទេសវេណេហ្ស៊ុអេឡានឹងការពារអធិបតេយ្យភាពរបស់ខ្លួនក្នុងតម្លៃណាមួយ។
