ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩
ក្រុមឃឺដប្រឆាំងនឹងតួនាទីយោធាណាមួយដែលក្រុងអង់ការ៉ាក្នុងការផ្តល់នូវវិធានការសន្តិសុខលើព្រំដែនរវាងប្រទេសស៊ីរី និងទួរគី យោងតាមប្រសាសន៍របស់មេដឹកនាំនយោបាយរបស់ក្រុមឃឺដស៊ីរីលោក Salih Muslim លើកឡើងក្នុងបទសម្ភាសន៍ជាមួយកាសែតអន្តរជាតិអារ៉ាប់ Asharq Al-Awsat នៅថ្ងៃពុធ។
លោក Muslim បន្តថា រាល់អន្តរាគមន៍របស់ប្រទេសទួរគីនៅ ភាគខាងជើងប្រទេសស៊ីរីនឹងធ្វើឱ្យមានភាពស្មុគស្មាញ។ លោកបន្ថែមថា អ្នកស្រុកគួរពិចារ ណាពីវត្តមានរបស់កម្លាំងទួរគី ដែលជាការលុកលុយហើយដូច្នេះពួកគេគួរតែប្រឈមមុខ។ លោកបន្ថែមថា លោកបដិសេធរាល់វត្ត មានរបស់កម្លាំងទួរគី ហើយលោកនឹងទាមទារឱ្យមាន សុវត្ថិភាពតំបន់ជាអន្តរជាតិមួយ ដោយមានវត្តមានរបស់អ្នកសង្កេតការអន្តរជាតិប្រឆាំងនឹងការធ្វើអន្តរាគមន៍របស់ប្រទេសទួរគី ។
លោកមានប្រសាសន៍ថា ក្រុមឃឺដស៊ីរីត្រូវការកិច្ច ការពារជាអន្តរជាតិនៅពេលពួកគេប្រឈមនឹងការឈ្លានពានពីកងទ័ពទួរគី។ លោក Muslim ជាស្ថាបនិក និងជាមេដឹកនាំគណបក្សសម្ព័ន្ធប្រជាធិបតេយ្យ (PYD) ដែលជាអង្គការនយោ បាយធំបំផុតរបស់ជនជាតិភាគតិចឃឺដនៅភាគខាងជើងស៊ីរី។ ឥឡូវនេះ លោកនៅតែជាអ្នក នយោបាយនាំមុខគេរបស់ជនជាតិឃឺដ និងដឹកនាំនាយកដ្ឋានអន្តរជាតិរបស់ PYD។
អង្គភាពការពារប្រជាជន (YPG) ត្រូវគេចាត់ទុកថា ជាប៉ូលិសប្រដាប់អាវុធរបស់ PYD និងបង្កើតជាឆ្អឹងខ្នងឱ្យកងកម្លាំងប្រជាធិបតេយ្យស៊ីរីអារ៉ាប់ និងឃឺដដែលគ្រប់គ្រង ២៧ ភាគរយ នៃដែនដីរបស់ប្រទេសស៊ីរ៉ី។ លោក Muslim ផ្តល់បទសម្ភាសន៍ទៅឱ្យភ្នាក់ងារព័ត៌មានរបស់ Asharq Al-Awsat មុនពេលមានកិច្ចប្រជុំរបស់គណៈកម្មការរវាងសហរដ្ឋអាមេរិក និងទួរគី ដែលនឹងប្រព្រឹត្តទៅក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅសប្តាហ៍នេះ ហើយកិច្ចប្រជុំនេះធ្វើឡើងដើម្បី បង្កើតតំបន់សន្តិសុខពីតំបន់ Jarabulus ទៅកាន់ព្រំដែន Faysh Khabur ដែលជាចំណុចឆ្លងកាត់ព្រំដែនរវាងប្រទេសស៊ីរីទួរគី និងអ៊ីរ៉ាក់។
នៅថ្ងៃទី១៤ ខែមករា ប្រធានាធិបតីអាមេរិក លោក Donald Trump គំរាមកំហែងប្រទេសទួរគីថា នឹងបំផ្លិចបំផ្លាញកម្លាំងទួរគី ប្រសិនបើ ក្រោយពីអាមេរិកដកកម្លាំងពីប្រទេសស៊ីរីរួច ក្រុងអាន់ការ៉ាវាយប្រហារលើក្រុមឃឺដស៊ីរីក្នុង អំឡុងពេលធ្វើប្រតិបត្តិការរបស់ខ្លួន។ លោក Trump ចង្អុលបង្ហាញថា ជនជាតិឃឺដមិន គួរធ្វើឱ្យទួរគីខឹងសម្បាចំពោះប្រតិបត្តិការពួកគេទេ។ លោក Trump បញ្ជាក់ថា វាពិតជាមាន ភាពចាំបាច់ក្នុងការបង្កើតតំបន់សុវត្ថិភាពចម្ងាយ ២០ ម៉ាយល៍” (ប្រហែល ៣២ គីឡូម៉ែត្រ) នៅភាគខាងជើងប្រទេសស៊ីរី។
