ប្រភពពត៌មានពី Asahi ចេញផ្សាយថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩
ជំងឺឆ្លងអាសន្នរោគ Cholera នៅតាមបណ្តាខេត្តដូចជា Gifu, Aichi, Osaka កំពុងរីករាលដាល ទន្ទឹមគ្នានោះដែរនៅប្រទេសចិនជំងឺឆ្លងសត្វជ្រូកដែលមានឈ្មោះថា “Hog cholera” កើតឡើងចាប់តាំងពីឆ្នាំមុន។ នៅក្នុងប្រទេសចិនវាបានរីករាលដាលដល់ ២៥ខេត្តក្រុងនិងតំបន់ស្វយ័ត នៅត្រឹមខែមករានេះជ្រូកជាង ៩០០.០០០ក្បាលត្រូវគេសម្លាប់។
ជំងឺឆ្លងបានរីករាលដាលនៅក្នុង ប្រទេសចិននេះតើដូចគ្នានឹងជំងឺអាសន្នរោគនៅជប៉ុនដែរឬទេ។វីរុសជំងឺអាសន្នរោគក្លាយជាបញ្ហាមួយនៅក្នុងប្រទេសជប៉ុនឆ្លងមេរោគទៅជ្រូក និងជ្រូកព្រៃ។ ការបង្ក រោគបណ្តាលអោយមានរោគសញ្ញាដូចជាគ្រុនក្តៅ និងរាគ បណ្តាលឲ្យមានអត្រាមរណភាពខ្ពស់។
មនុស្សមិនឆ្លងមេរោគនេះទេ ទោះបីជាបរិភោគសាច់ដែលមានមេរោគគេនិយាយថាមិនមានផលប៉ះ ពាល់ដល់សុខភាពនោះទេ។ មានករណីឆ្លងជំងឺនៅទូទាំងពិភពលោក ហើយនៅក្នុងប្រទេសជប៉ុន វាបានកើតឡើងនៅក្នុងខេត្ត Kumamoto ក្នុងឆ្នាំ១៩៩២ផងដែរ។ ដើម្បីបង្ការការរីករាលដាលនេះវិធីសាស្ដ្រដែលគេប្រើគឺត្រូវសំលាប់ជ្រូក ឬក៏ចាក់វ៉ាក់សាំងសត្វជ្រូកក៏មានផងដែរ ហើយវិធីសាស្រ្តនេះវាជាដំណាក់កាលចុងក្រោយនៃការលុបបំបាត់។
ម៉្យាងទៀត “គ្រុនផ្តាសាយអាហ្រ្វិក” បានឆ្លងរាលដាលនៅចិន។ យោងតាមទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋាភិបាលចិនរោគសញ្ញានៃជ្រូកដែលមានជំងឺឆ្លងគឺស្រដៀងនឹងជំងឺ គ្រុនផ្តាសាយជ្រូក Hog cholera ទោះបីជាអ្នកទទួលទានសាច់ជ្រូកដែលមានជំងឺក៏មិនឆ្លងដែរ។