ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩
ទាហានស៊ីរីម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសនៅពេលដែលពួកសកម្មប្រយុទ្ធបាញ់ប្រហារពីតំបន់ Idlib ។ លោកឧត្តមសេនីយ៍ឯក Sergei Solomatin ប្រធានមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ផ្សះផ្សាភាគីប៉ះទង្គិចក្នុងប្រទេសស៊ីរីមានប្រសាសន៍នៅថ្ងៃពុធ។ ក្នុងរយៈពេល ២៤ម៉ោងក្រុមសកម្មប្រយុទ្ធដែលកំពុងប្រតិបត្តិការក្នុងតំបន់ Idlib វាយលុកលើតំបន់ Zahra ក្នុងខេត្ត Aleppo សម្លាប់កងកំលាំងទ័ពស៊ីរី និងធ្វើឱ្យមនុស្សផ្សេងទៀតរងរបួស។
ក្រៅពីនោះ លោកមានប្រសាសន៍ថា មជ្ឈមណ្ឌលផ្សះផ្សារុស្ស៊ីប្រគល់ស្បៀងអាហារចំនួន ៥០០ កញ្ចប់ទៅឱ្យប្រជាពលរដ្ឋដែលខ្វះខាតក្នុងទីក្រុង Arbid (ខេត្ត Aleppo) ក្នុងអំឡុងបេសកកម្មមនុស្សធម៌មួយ។ លោកបន្ថែមថា ចាប់តាំងពីមានដំណើរការស្វែងរកដំណោះស្រាយមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សាភាគីប៉ះទង្គិចអនុវត្តបេសកកម្មមនុស្សធម៌ចំនួន២.០៥៧ ហើយទម្ងន់សរុបនៃទំនិញមនុស្សធម៌មានចំនួន ៣២៤៩៤ តោន។
ក្រៅពីនេះប៉ូលិសយោធារុស្ស៊ីធានាសុវត្ថិភាពសម្រាប់រថយន្តជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិដែលមានចំនួន១៦០គ្រឿងដែលរត់ពីទីក្រុងដាម៉ាស់ទៅកាន់ជំរុំជនភៀសខ្លួន Rukban ស្ថិតនៅព្រំដែនរវាងប្រទេសស៊ីរី និងហ្ស៊ូដាន។ ឧត្តមសេនីយ៍មានប្រសាសន៍ថា យោងតាមប្រភពមន្រ្តីអង្គការសហប្រជាជាតិបង្ហាញឱ្យដឹងថា “ក្បួនជំនួយមនុស្សធម៌មានដឹកជាមួយនឹងម្ហូប អាហារ និងទំនិញដែលមិនមែនជាចំណីអាហារដួចជា ថ្នាំពេទ្យ និងតម្រូវការចាំបាច់ប្រចាំថ្ងៃ ដែលមានទម្ងន់សរុប ១.០៨០តោន”។
មជ្ឈមណ្ឌលផ្សះផ្សារុស្ស៊ីបន្តបំពេញភារកិច្ចដែលគេប្រគល់ឱ្យក្រោយពីការបញ្ចប់យុទ្ធនាការយោធានៅប្រទេសស៊ីរី។ មន្ត្រីកណ្តាលធ្វើដំណើរជាប្រចាំជុំវិញតំបន់រំដោះរបស់ប្រទេសដើម្បីវាយតម្លៃស្ថានភាពមនុស្សធម៌។ កិច្ចខិតខំប្រឹងប្រែងចម្បងរបស់យោធារុស្ស៊ីពេលនេះផ្តោតលើការជួយជនភៀសខ្លួនវិលត្រឡប់ទៅលំនៅឋានរបស់ពួកគេ និងជម្លៀសប្រជាជនស៊ីវិលចេញពីតំបន់គ្មានជម្លោះ។
