ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩
ការគំរាមបំផ្ទុះគ្រាប់បែកមួយបង្ខំឱ្យយន្តហោះដឹកជញ្ជូនទៅតំបន់ Nice កំពុងដឹកអ្នកដំណើរនៅកណ្តាលផ្លូវចំនួន ១៦៩ នាក់ ឱ្យចុះចតជាបន្ទាន់នៅរដ្ឋធានី Stockholm ។ យន្តហោះ Boeing ៧៣៧ ចុះចតនៅអាកាសយានដ្ឋាន Stockholm Arlanda នៅរដ្ឋធានីស៊ុយអ៊ែតជាកន្លែងដែលក្រុមអ្នកជួយសង្គ្រោះជួប។
អ្នកដំណើរនិងនាវិកទាំងអស់ត្រូវបានជម្លៀសហើយកងកម្លាំងពិសេសប្រដាប់អាវុធទៅដល់កន្លែងកើតហេតុ។ នាពេលថ្មីៗសត្វឆ្កែជំនាញហិតកំពុងស្វែងគ្រាប់នៅជុំវិញយន្ដហោះ។ អ្នកដំណើរម្នាក់រាយការណ៍ទៅប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា អ្នកដែលនៅលើយន្តហោះត្រូវគេប្រាប់ឱ្យបិទទូរស័ព្ទរបស់ពួកគេខណៈ ដែលប្រតិបត្តិការសង្គ្រោះកំពុងដំណើរការ។
ប៉ូលិសបញ្ជាឱ្យអ្នកដំណើរ(ក្រុមមនុស្សចំនួន១០ នាក់) ចាកចេញពីយន្ដហោះ។ការគំរាមកំហែងនេះត្រូវគេរាយការណ៍ទៅមជ្ឈមណ្ឌលជួយសង្គ្រោះ យន្តហោះនិងផ្នែកសង្រ្គោះយន្តហោះរបស់រដ្ឋបាលជលផលស៊ុយអ៊ែតតាមរយៈការត្រួតពិនិត្យចរាចរផ្លូវអាកាសនៅក្នុងទីក្រុង Malmo ។ នៅមិនទាន់មានព័ត៌មានស្តីពីការគំរាមកំហែងដែលត្រូវគេ បញ្ជូនមកទេ។
ក្រុមហ៊ុនអាកាសចរណ៍ន័រវែសចេញសេចក្តីថ្លែងការណ៍មួយទាក់ ទងនឹងហេតុការណ៍នេះនៅលើគេហទំព័ររបស់ពួកគេ។ “យើងអាចបញ្ជាក់បានថា ការគំរាម កំហែងគ្រាប់បែកតម្រង់នៅលើជើងហោះហើរមួយដែលហោះពី Arlanda ទៅ Nice ។ សម្រាប់ ហេតុផលសុវត្ថិភាពយន្តហោះត្រូវត្រលប់ទៅតំបន់ Arlanda វិញ។ យើងកត់សម្គាល់ថា មាន សំណួរជាច្រើនលើប្រព័ន្ធផ្សព្វផ្សាយ។ នេះគឺជាសំណុំរឿងរបស់ប៉ូលិសដូច្នេះសំណួរបន្ថែម ទៀតត្រូវតែដោះស្រាយចំពោះពួកគេ។ អាទិភាពចម្បងរបស់ ឥឡូវនេះគឺគិតពីសុវត្ថិភាពរបស់អ្នកដំណើរ និងបុគ្គលិកបើកយន្តហោះ។”