អ្នកទទួលពានរង្វាន់ផលិតខ្សែភាពយន្តតំបន់ហ្គាហ្សាប្រឈមនឹងការចាប់ពិរុទ្ធពីក្រុមជ្វីហ្វ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩

អ្នកដឹកនាំសហគមន៍ Gewa ដែលឈ្នះពានរង្វាន់ Goya និយាយថាសមាជិករបស់សហគមន៍​ជ្វីហ្វធ្លាប់ប្រើការគំរាមកំហែងដើម្បីបិទបាំងទិដ្ឋភាពនៅក្នុងខ្សែវីដេអូមួយ។  លោកនាយក Julio Perez ប្រាប់ភ្នាក់ងារ RTថា​ ប្រទេសអ៊ីស្រាអែលប្រើអង្គការជ្វីហ្វរបស់ខ្លួនឱ្យព្យាយាម​រិះរកខ្សែភាពយន្តរបស់លោក ហើយពួកគេព្យាយាមរកវានៅឯពិធីបុណ្យផ្សេងៗ ហើយជួន កាលពួកគេរកឃើញនៅពេលដែលខ្សែភាពយន្តនេះស្ថិតនៅក្នុងបញ្ជីរួចហើយ។

ក្រុមផលិតរបស់លោកទទួលការគំរាមកំហែងជាច្រើន។​ ក្រុមផលិតរបស់លោក​ចាប់ផ្តើម​រៀបចំខ្សែ​ភាពយន្តនេះក្រោយពីមានការឈ្លានពានពីកងទ័ពអ៊ីស្រាអែលចុងក្រោយបង្អស់នៅពេលដែលមនុស្សជាច្រើននាក់នៅតំបន់ហ្គាហ្សាត្រូវគេសម្លាប់។ខ្សែភាពយន្តនេះប្រឈមមុខនឹងភាពមិនអនុគ្រោះចាប់តាំងពីការចាប់ផ្តើម ហើយផលិតករបោកបញ្ឆោតអាជ្ញាធរអ៊ីស្រាអ៊ែល ថា ពួកគេគ្រាន់តែចុះទៅស្រាវជ្រាវលើវិស័យកសិកម្មនៅតំបន់ហ្គាហ្សា។

លោក Perez ពន្យល់ថា នោះហើយគឺជារបៀបដែលពួកលោកអាចចូលទៅដល់ទីនោះ ប៉ុន្តែវាមិនងាយស្រួលនោះទេ។ ក្នុងនោះមានថតពីសកម្មភាពមិនស្របច្បាប់របស់អ៊ីស្រាអែល និងរបបផ្តាច់ការរបស់អ៊ី ស្រាអែល។សំណើដំបូងក្នុងការបញ្ចាំងខ្សែភាពយន្តឯកសារគឺ​ចេញមកពីក្រុម BDS ក្នុង ស្រុកមួយ (Boycott, Divestment and Sanctions) ដែលពួកគេលើកកម្ពស់ការតស៊ូ​ប្រឆាំង​ដោយ​អហិង្សាចំពោះរដ្ឋអ៊ីស្រាអែលជំនួសឱ្យប្រទេសប៉ាឡេស្ទីន។

ខ្សែភាពយន្តនេះបង្ហាញ ពីការបំពានលើសិទ្ធិមនុស្សដែលពួកគេ [ប្រជាជនកាហ្សា] ទទួលរងជារៀងរាល់ថ្ងៃ​និងស្ថានភាពពិតក្រោយសង្គ្រាមដែលប្រជាពលរដ្ឋហ្គាហ្សាស្ទ្រីបព្យាយាមដើម្បីរស់រាន នេះដោយយោងទៅតាមការផុសលើទំព័រ Goya Awards របស់អេស្ប៉ាញ។  វគ្គថ្មីមួយបង្ហាញ​ឱ្យឃើញពីការចាក់បញ្ចាំងដែលគ្រោងនឹងធ្វើនៅទីក្រុង Madrid នៅថ្ងៃសុក្រនេះត្រូវលុប ចោលដោយសារមានការគាបសង្កត់ពីក្រុមជ្វីហ្វ។

លោកបូជាចារ្យ Javier Baeza ក្នុងតំបន់ នៃសហគមន៍ San Carlos Borromeo ប្រាប់ La Sexta ថា “ពួកគេគំរាមយើងយ៉ាងខ្លាំងមិនឱ្យ [បញ្ចាំង] វាទេ” ។ “ពួកគេព្រមានខ្ញុំយ៉ាងខ្លាំងថា ប្រសិនបើខ្ញុំមិនធ្វើតាមនោះ ខ្ញុំនឹងប្រឈម​នឹងការដាក់ទណ្ឌកម្មដែលពាក់ព័ន្ធ” ។  លោក Baeza ប្រាប់កាសែតថា ដោយទទួលបាន ការតែងតាំងសម្រាប់ពានរង្វាន់ Goya លោកមិនអាចស្រមៃថាខ្សែភាពយន្តនេះនឹងអាចបង្ករ

អំពើហឹង្សាលើកកំពស់មនោសញ្ចេតនាប្រឆាំងប្រជាធិបតេយ្យ។  លោកបានបន្ថែមថា មនុស្ស មកពីបណ្ឌិត្យសភាភាពយន្តប្រាប់គាត់ថា ខ្សែភាពយន្តនេះមានគោលបំណងចំៗ និងមិន បង្ហាញគំនុំដោយផ្ទាល់។  វាហាក់បីដូចជាយើងមិនទំនងទេដែលថាបណ្ឌិត្យសភានឹងដាក់ ឈ្មោះអ្វីមួយតាមធម្មជាតិនៃសាច់រឿង។ ក្រុមBDS ព្យាយាមរកមូលហេតុដែលមិនទាក់ទង នឹងសាសនា ដែលជាមុលហេតុមិនអាច​ដាក់សម្ពាធ​លើការបញ្ចាំងខ្សែភាពយន្តនេះនៅល្ងាច ថ្ងៃពុធ។

LEAVE A REPLY

Please enter your comment!
Please enter your name here