អ្នកកាសែត BBC ត្រូវចាប់ខ្លួននៅប្រទេសអ៊ូហ្គង់ដាអាហ្វិ្រកខាងកើត

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩

ប៉ូលិសអ៊ូហ្គង់ដាឃុំឃាំងក្រុមអ្នកកាសែត BBC នៅរដ្ឋធានី Kampala។ ក្រុមអ្នកកាសែតទាំងនោះកំពុងស្វែងរកការលក់ថ្នាំញៀនខុសច្បាប់របស់រដ្ឋាភិបាល និងត្រូវចាប់ខ្លួនកាលពីយប់ថ្ងៃពុធនេះផងដែរ។

យោងតាមទីភ្នាក់ងារព័ត៌មានប្រាប់រ៉យទ័របានឱ្យដឹងថា អ្នកនាំពាក្យរដ្ឋាភិបាលអ៊ូហ្គង់ដាទាមទារឱ្យមានការដោះលែងក្រុមនេះជាបន្ទាន់ផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ BBC បាននិយាយថា នេះគឺមានការជាប់ទាក់ទងជាមួយនឹងក្រុមអាជ្ញាធរ ហើយកំពុងធ្វើការដើម្បីដោះស្រាយស្ថានភាពនេះផងដែរ។

អ្នកនាំពាក្យរដ្ឋាភិបាល លោក Ofwono Opondo បានប្រាប់រ៉យទ័រថា លោកមិនទាន់ដឹងពីហេតុផលដែលប៉ូលិសបានចាប់ខ្លួនអ្នកកាសែតទាំងនេះទេ ហើយនៅក្នុងយល់ឃើញរបស់លោកពួកគេជួយដល់រដ្ឋាភិបាល ដើម្បីរកឃើញនូវអ្វីៗដែលមិនសមហេតុផលនៅក្នុងប្រព័ន្ធមួយនេះ។ ដូចនេះពួកគេគួរតែត្រូវបានដោះលែងដោយគ្មានលក្ខខណ្ឌផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here