ប្រទេសរុស្ស៊ីកត់បញ្ចីចំពោះការបង្កហេតុទ្រង់ទ្រាយធំរបស់ក្រុមភេរវជនក្នុងខេត្ត Idlib ប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីកត់បញ្ជីចំពោះការរៀបចំភេរវកម្មក្នុងប្រទេសស៊ីរីដែលបង្កហេតុយោធាទ្រង់ទ្រាយធំនៅក្នុងខេត្ត Idlib។

អ្នកការទូតចង្អុលបង្ហាញពីការវាយ​ ឆ្មក់ឥតឈប់ឈររបស់ពួកសកម្មប្រយុទ្ធក្រុម Hayat Tahrir al-Sham (ឈ្មោះមួយក្នុងចំណោមឈ្មោះក្រុមភេរវជន Jabhat al-Nusra ដែលគេប្រកាសខុសច្បាប់ក្នុងប្រទេសរុស្ស៊ី) ប្រឆាំងនឹងកងទ័ពស៊ីរីនៅក្នុងខេត្ត Idlib ។ នៅយប់ថ្ងៃទី៥ ខែកុម្ភៈក្រុមភេរវករចាប់ផ្តើមការវាយលុកជាបន្តបន្ទាប់ទៅលើកងកម្លាំងរដ្ឋាភិបាលក្នុងតំបន់ Aleppo។

ក្នុងរយៈពេលមួយសប្តាហ៍កន្លងមក  ភាគីរុស្ស៊ីចុះបញ្ជីករណីចំនួន៣៥ ករណីខណៈក្រុមជ្រុលនិយមមិនត្រឹមតែបាញ់ផ្លោងលើស្រុកអ្នកជិតខាងប៉ុណ្នោះទេ ថែមទាំងកំពុងរៀប ការវាយលុកពេញទីផងដែរ។ យោងទៅតាមប្រភពព័ត៌មាននៅចុងខែមករា ក្រុមភេរវករ al-Nusra ប្រែទៅជាមានសម្ព័ន្ធមិត្តជាមួយក្រុម  Hora al-Din និងគណបក្សអ៊ីស្លាម Turkistan [អង្គការជ្រុលនិយមដែលមានទាហានស៊ីឈ្នួល Uyghur] កំពុងប្រតិបត្តិការនៅខេត្តIdlib ដោយអំពាវនាវឱ្យមានការចាប់ផ្តើមត្រៀមលក្ខណៈសម្រាប់ ប្រតិបត្តិការយោធាទ្រង់ទ្រាយធំ។

អ្នកនាំពាក្យសង្កត់ធ្ងន់ថា ក្រុមភេរវករមានគោលបំណងគ្រប់គ្រងនៅខេត្ត Idlib ។ អ្នកនាំពាក្យរូបនេះនិយាយថា ” ពួកគេមានគម្រោងបង្កើតទីស្នាក់ការកណ្តាលប្រតិបត្ដិតែមួយដែលមានបញ្ជាការប្រមូលផ្តុំពីមេបញ្ជាការរបស់កងកម្លាំងប្រដាប់អាវុធខុសច្បាប់ទាំងអស់ដែលមានសកម្មភាពក្នុងតំបន់” ។ អ្នកនាំពាក្យក្រសួងការពារជាតិបញ្ជាក់ថា ក្រុមភេរវករកំពុងរៀបចំសង្គ្រាមសារធាតុគីមីប្រយុទ្ធតាមខ្សែបន្ទាត់ព្រំដែនជាមួយកងទ័ពស៊ីរី ខណៈដែលក្រុមមួកពណ៌ស (White Helmets ) កំពុងផ្តល់ការគាំទ្រយ៉ាងសកម្មដល់ភេរវករនៅនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here