ម្ចាស់ក្សត្រីច្បងប្រទេសថៃឈរជាបេក្ខជននាយករដ្ឋមន្ត្រីថ្មីត្រូវទទួលការរិះគន់ដោយព្រះមហាក្សត្រថៃ

0

ប្រភពពត៌មានពី  Asahi ចេញផ្សាយថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩

កាលពីថ្ងៃទី៨ នៅក្នុងប្រទេសថៃអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន លោកបានរាយការណ៍ថាព្រះនាង Ubonrat (៦៧ឆ្នាំ) ត្រូវជាបងស្រីព្រះមហាក្សត្រ Wachiraronkon ឈរជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់គណបក្សចូលរួមការបោះឆ្នោតនៅថ្ងៃទី២៤ ខែមីនាខាងមុននេះ។ នាយករដ្ឋមន្ត្រីស្តីទីលោក Prayut ត្រូវជាបេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សរដ្ឋាភិបាលយោធា ហើយការបោះឆ្នោតគឺជាការទទួលខុសត្រូវជាពិសេសមួយសំរាប់មន្ត្រីរាជវង្សនិងថ្នាក់ដឹកនាំយោធា ត្រូវតែអនុវត្ត។ វាក៏អាចនឹងកើតមានផលប៉ះពាល់ចំពោះការប្រឈមមុខគ្នារវាងបក្សថាក់ស៊ីន និង បក្សប្រឆាំងលោកថាក់ស៊ីនដែរ។

“យើងត្រូវគាំទ្រលទ្ធិប្រជាធិបតេយ្យ ហើយត្រូវតែបញ្ឈប់ការគ្រប់គ្រងរបបយោធា” “ព្រះនាងពោរពេញទៅដោយចំណេះដឹង និងសកម្មភាពសង្គម”។សមាជិកក្រុមគណបក្សនយោបាយថាក់ស៊ីន បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីបានលើកព្រះនាង ជាបេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សថែរក្សារដ្ឋថៃកាលពីថ្ងៃទី៨។

ប៉ុន្តែបងប្រុសរបស់ព្រះនាង Ubonrat ព្រះអង្គម្ចាស់ Wachiraronkon បាននិយាយកាលពីយប់ថ្ងៃពុធ ពីរឿងដែលព្រះនាងឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីដូចគ្នានេះដែរ តែព្រះអង្គម្ចាស់បានចេញ សេចក្តីថ្លែងការណ៍រិះគន់ថា “គ្រួសាររាជវង្សគួរតែនៅឆ្ងាយពីឆាកនយោបាយ វាមិនសមនឹងចូលរួម ក្នុងឆាកនយោបាយទេ”។

ការបោះឆ្នោតលើកនេះមានបំណងផ្លាស់ប្តូរការគ្រប់គ្រងចេញពីរបបយោធាដែលមានរយៈពេលជាង ៤ឆ្នាំមកហើយចាប់តាំងពីរដ្ឋប្រហារនៅក្នុងឆ្នាំ២០១៤។ កងកម្លាំងយោធារបស់លោក Prayut មាន  បំណងបន្តរដ្ឋបាលយោធាដោយរៀបចំផែនការដណ្តើមធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់ពីការបោះឆ្នោត តាមការស្ទង់មតិសាធារណៈមានតែគណបក្សនយោបាយថៃថាក់ស៊ីនតែមួយគឺអាចដំណើរការប្រទេសបាន ប៉ុន្តែពេលនេះប្រព័ន្ធបោះឆ្នោតគឺជាប្រព័ន្ធមួយដែលគណបក្សមួយមិនអាចដឹកនាំប្រទេសបានទេគណបក្សនយោបាយមេដឹកនាំយោធាមានគោលបំណងបង្កើតរបបមិនមែនមានតែលោកថាក់ស៊ីន ទេតែមានការចូលរួមពីគណបក្សនយោបាយដទៃទៀត។ ក្រុមគណបក្សថាក់ស៊ីនបានគាំទ្រព្រះនាង ដែលហាក់ដូចជាព្យាយាមផ្លាស់ប្តូរស្ថានភាពនយោបាយ។

LEAVE A REPLY

Please enter your comment!
Please enter your name here