ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩
សមាជិកក្រុមរដ្ឋអ៊ីស្លាម និងក្រុមគ្រួសារពួកគេភៀសខ្លួនចេញពីតំបន់ចុងក្រោយនៅភាគខាងកើតប្រទេសស៊ីរី នៅពេលដែលកងជីវពលគាំទ្រដោយសហរដ្ឋអាមេរិកធ្វើដំណើរទៅរកពួកគេ។
បុរស ស្ត្រី និងកុមារខ្លះរងរបួសធ្ងន់ធ្ងរ ហើយអ្នកខ្លះទៀតរៀបរាប់ អំពីការអស់ស្បៀងអាហារបានចាកចេញពីតំបន់យ៉ាងឆាប់រហ័ស ក្រុមយោធាអាមេរិកកាលពីថ្ងៃអង្គារបាននិយាយថាទំហំប្រហែល៥០គីឡូម៉ែត្រក្រឡា។
នៅពេលពួកគេបានមកដល់ភូមិមួយ នៅទីក្រុងបាកហ៊ូស ហើយក៏បានចុះចាញ់កងកម្លាំងប្រដាប់អាវុធស៊ីរីដែលដឹកនាំដោយឃឺដដែលគាំទ្រដោយអាមេរិក (SDF) ។
កាលពីថ្ងៃពុធប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយថា ទឹកដីដែលកាន់កាប់ដោយក្រុមរដ្ឋអ៊ីស្លាមនៅស៊ីរី និងអ៊ីរ៉ាក់អាចនឹងត្រូវបានរំដោះយកវិញ ១០០% នៅដើមសប្តាហ៍ក្រោយផងដែរ។
ភាគច្រើនអ្នកដែលបានមកដល់ទីក្រុងបាកហ៊ូស រងរបួសរួមទាំងអ្នកទទួលរងការវាយប្រហាររបស់កងយោធាអ៊ីស្លាម។
កាសែត New York Times បានរាយការណ៍ថា មេបញ្ជាការ SDF កំពុងចរចាជាមួយក្រុមរដ្ឋអ៊ីស្លាម លើកិច្ចព្រមព្រៀងមួយដែលអាចធ្វើឱ្យសមាជិក SDF ជាច្រើនត្រូវចាប់ខ្លួនដោយក្រុម IS និងអាចផ្តល់ឱ្យក្រុមសកម្មប្រយុទ្ធនូវការឆ្លងកាត់សុវត្ថិភាពទៅកាន់ខេត្តអ៊ីដលីប នៅភាគពាយព្យស៊ីរីដែលមិនស្ថិតនៅក្រោមការត្រួតពិនិត្យរបស់រដ្ឋាភិបាលស៊ីរី។
យោងតាមរបាយការណ៍បាននិយាយថា ភាគច្រើនអ្នកចេញពីវាលខ្សាច់ក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ គឺជាប្រពន្ធនិងកូនរបស់ពួកសកម្មប្រយុទ្ធ IS ។ នៅពេលដែលពួកគេមកដល់ពួកគេរង់ចាំឱ្យមានការត្រួតពិនិត្យដោយ SDF មុនពេលពួកគេនឹងត្រូវគេនាំទៅជំរុំឃាត់ខ្លួន នៅភាគខាងជើងប្រទេសស៊ីរីផងដែរ។