ប្រទេសអ៊ឺរ៉ង់នឹងមិនលើកលែងទោសដល់សហរដ្ឋអាមេរិកទេ”

0

ប្រភពពត៌មានពី Asahi ចេញផ្សាយថ្ងៃទី១១ ខែកុម្ភៈ​ ឆ្នាំ២០១៩

លោកប្រធានាធិបតីអ៊ីរ៉ង់ Rohani និយាយកាលពីថ្ងៃទី១១ ក្នុងខួបរយៈពេល៤០ឆ្នាំនៃការបដិវត្តអ៊ីស្លាមឆ្នាំ១៩៧៩ នៅទីក្រុងតេអេរ៉ង់ និងអំពាវនាវកុំឱ្យជឿការលួងលោមរបស់ប្រទេសសហរដ្ឋអាមេរិក។ ក្រោយមានការដាក់ទណ្ឌកម្មបន្តដោយលោកប្រធានាធិបតីអាមេរិកដើម្បីឲ្យអ៊ឺរ៉ង់ដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរកាលពីឆ្នាំមុនក្នុងលក្ខ័ណ្ឌនឹងជួយអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសនេះ ប៉ុន្តែផ្ទុយទៅវិញសេដ្ឋកិច្ចប្រទេសអ៊ីរ៉ង់នៅជាប់គាំ ហើយវាហាក់ដូចជាមានគោលបំណងបង្ក្រាបភាពមិនពេញចិត្តប្រជាជនតាមរយៈការប្រឆាំងអាមេរិក។

នៅក្នុងពិធីបុណ្យដែលធ្វើឡើងនៅទីលាន Azadi ភាគខាងលិចទីក្រុងតេអេរ៉ង់មានភ្លៀងធ្លាក់ មនុស្សរាប់ម៉ឺននាក់ប្រមូលផ្តុំគ្នាហើយស្រែកពាក្យស្លោកថា “ស្លាប់ទៅអាមេរិក” និងដុតទង់ជាតិអាមេរិក។ លោកមានប្រសាសន៍ត្អូញត្អែរប្រាប់ប្រជាជនឱ្យមានសាមគ្គីភាពថា “យើងត្រូវបង្រួបបង្រួមហើយធ្វើសកម្មភាពសមរម្យដើម្បីបំបាត់ទណ្ឌកម្មរបស់អាមេរិក” សេដ្ឋកិច្ចអ៊ីរ៉ង់នឹងបន្តធ្លាក់ចុះដោយសារតែការដាក់ទណ្ឌកម្មដោយរបបលោកត្រាំបន្ទាប់ពីខែសីហាឆ្នាំមុន។

អត្រាប្រាក់ដុល្លារពិតប្រាកដនៃរូបិយប័ណ្ណក្នុងស្រុកបានធ្លាក់ចុះតិចជាង១ភាគ៣ធៀបនឹងខែ មករាឆ្នាំមុន។ សម្រាប់ហេតុផលនេះតម្លៃទំនិញនាំចូលទំនិញបានកើនឡើងជាបន្តបន្ទាប់ហើយជីវភាព ពលរដ្ឋកំពុងរងការប៉ះពាល់។ លោកឡូហាន់នីក៏បានទៅទស្សនាចេតិយរបស់លោកមេនីនៅថ្ងៃទី៣០ ខែមករាហើយបានរៀបរាប់ថា “បន្ទាប់ពីវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរនេះក៏ដោយសារតែសហរដ្ឋអាមេរិក”។ វាធ្ងន់ធ្ងរណាស់សម្រាប់អ៊ីរ៉ង់ចំពោះការដាក់ទណ្ឌកម្មត្រូវបានបន្តចាប់ពីខែវិច្ឆិកាឆ្នាំមុនដោយសារតែប្រទេសនេះផ្តោតលើការនាំចេញប្រេងឆៅដែលប្រហែលជា៦០%នៃការលក់ប្រេងជាប្រាក់ចំណូលជាតិ។

បណ្តាប្រទេសទីបីនឹងត្រូវដាក់ទណ្ឌកម្មប្រសិនបើពួកគេធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់។របបលោកត្រាំមានការព្រួយបារម្មណ៍លើតម្លៃប្រេងឆៅឡើងថ្លៃជាសកលតំបន់ចំនួន៨ទទួលបាន ការលើកលែងរហូតដល់ខែឧសភាឆ្នាំនេះរួមមានជប៉ុនផងដែរ ក្រុមហ៊ុនជប៉ុនក៏បានបន្តនាំចូលប្រេង ឆៅកាលពីខែមករាដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here