ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩
ភ្នាក់ងារព័ត៌មានសាណារាយការណ៍ថា យ៉ាងហោចណាស់មានមនុស្សចំនួន១៦នាក់រួមមានកុមារចំនួន៧នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសដោយក្រុមចម្រុះដឹកនាំដោយអាមេរិកនៅតំបន់ជនបទភាគអាគ្នេយ៍នៃទីក្រុង Deir-ez Zor ។
ទីភ្នាក់ងារព័ត៌មានរដ្ឋនិយាយថា ការវាយឆ្មក់តាមអាកាសកំណត់គោលដៅលើតំបន់លំនៅដ្ឋានមួយនៅជាយក្រុង Al-Baghuz នៅភាគអាគ្នេយ៍នៃប្រទេសស៊ីរី។ ទីក្រុងនេះស្ថិតនៅជ្រលង Euphrates ជិតព្រំដែនស៊ីរីជាមួយអ៊ីរ៉ាក់មានចម្ងាយប្រហែល១២៨គីឡូម៉ែត្រពីទីក្រុង Deir-ez Zor ។
ក្នុងអំឡុងពេលមានការប៉ះទង្គិចនៅស៊ីរីនោះ សមាជិក Al-Baghuz ក្រុមភេរវករអ៊ីស្លាម (អ៊ីស្លាមដែលជាអតីត ISIS) ត្រូវគេចាប់ខ្លួន ។ ក្រុមភេរវករអ៊ីស្លាមកាន់កាប់តំបន់នោះអស់រយៈពេលជាច្រើនឆ្នាំរហូតដល់ទីនោះត្រូវកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) រឹបអូសដែលមានជំនួយពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅចុងខែមុន។
ទោះជាយ៉ាងណាក្រោយមកទីក្រុងនេះត្រូវភេរវករគ្រប់គ្រងម្តងទៀត ដោយជំរុញឱ្យក្រុមចម្រុះដែលដឹកនាំដោយអាមេរិកចាប់ផ្តើមទម្លាក់គ្រាប់បែកនៅជាយក្រុង។
