ប៉ូលិសឥណ្ឌូនេស៊ីប្រើពស់ប្រវែង២ម៉ែត្រសួរចំលើយជនសង្ស័យ

0

ប្រភពព័ត៌មានពី Asahi ចេញផ្សាយថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩

មន្ត្រីប៉ូលិសនៅភាគខាងកើតខេត្តប៉ាពួប្រទេសឥណ្ឌូនេស៊ីសួរចំលើយជនសង្ស័យម្នាក់ពីបទលួចដោយប្រើពស់ដ៏ធំមួយ ហើយថតរូបភាពបង្ហោះតាមបណ្តាញអ៊ីនធឺណិត ប៉ុន្តែទទួលរង ការរិះគន់នៅក្នុងប្រទេស។ ខណៈពេលដែលមេប៉ូលិសក្នុងតំបន់សុំទោសថាវាជាវិធីមិនត្រឹមត្រូវ តែគាត់និយាយថា “ក្នុងគោលបំណងដើម្បីដឹងពីការពិត។ វាមិនមែនជាការធ្វើទារុណកម្មជាមួយពស់ទេ ព្រោះពស់នោះមិនមែនជាពស់ពិសទេ ហើយក៏មិនចឹកមនុស្សដែរ”។

នៅក្នុងរូបភាពនោះសត្វពស់មានប្រវែងប្រហែល២ម៉ែត្រត្រូវបានគេរុំនៅនឹងករបស់បុរសម្នាក់ដែលអង្គុយនៅលើឥដ្ឋវាបង្ហាញថាមន្រ្តីប៉ូលិសយកក្បាលនិងកន្ទុយពស់ទៅដាក់ក្បែរនឹងមុខរបស់បុរសម្នាក់នោះ។ ការសួរចម្លើយនៅតែបន្តជាមួយបុរសម្នាក់ដែលបិទភ្នែក និងស្រែកយំថា “ជួយផង” តែប៉ូលិសនៅបន្តសួរគាត់ “ស្មោះត្រង់! តើលួចទូរស័ព្ទប៉ុន្មានដង?”។ បុរសនោះឆ្លើយ “២ដងគត់” រូបភាពខ្សែវីដេអូនោះមានរយៈពេល១នាទីនិង២១វិនាទី។

គេនិយាយថាវាហាក់បីដូចជារូបភាពដែលគេថតនៅពេលថ្មីៗនេះនៅ Jaya Wijaya នៃរដ្ឋដដែល ហើយបុរសដែលត្រូវបានសួរចំលើយនោះគឺជាអ្នកស្រុកប៉ាពួ។

នៅក្នុងរដ្ឋផ្តាច់ខ្លួននិងឯករាជ្យដដែលនេះបន្តនិយាយថាមានការរំលោភសិទ្ធិមនុស្សដោយប៉ូលិសនិង យោធានៅតែបន្ត។ លោក Beronica Koman ដែលជាមេធាវីទាក់ទងនឹងបញ្ហាសិទិ្ធមនុស្សរបស់រដ្ឋបានបង្ហោះវីដេអូនេះនៅលើ Twitter និងនិយាយថា “គេប្រើពស់ជាប្រចាំនៅពេលសួរចម្លើយ អ្នកស្រុកប៉ាពូ”។ អង្គការសិទ្ធិមនុស្សក៏បានតវ៉ាច្រើនដងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here