ល៉នៅឋានជាង៣១.០០០ខ្នងត្រូវជួសជុលឡើងវិញនៅប្រទេសស៊ីរី

0

ប្រភពព័ត៌មានពីRT ចេញផ្សាយថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩

លោក Sergei Solomatin នាយករដ្ឋមន្ត្រីស៊ីរីមានប្រសាសន៍នៅថ្ងៃចន្ទថា អគារលំនៅដ្ឋាន​មានចំនួនច្រើនជាង៣១.០០០ ខ្នងត្រូវសាងសង់ឡើងវិញក្នុងប្រទេសស៊ីរីកាលពីថ្ងៃទី១០ ខែកុម្ភៈ។

“យើងបន្តផ្តល់ជំនួយក្នុងការស្ដារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ និងបង្កើតលក្ខខណ្ឌសម្រាប់ការត្រឡប់មកវិញរបស់ជនភៀសខ្លួន។ ” គិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩អគារ​លំនៅឋានចំនួន ៣១.២០០ខ្នងអគារអប់រំចំនួន​៨១០កន្លែង និអគារមន្ទីពេទ្យចំនួន​១៣៧ កន្លែងត្រូវជួសជុល ហើយផ្លូវថ្នល់ប្រវែង៩៩៩.៨ គីឡូម៉ែត្រត្រូវគេជួសជុល។

យោងតាមប្រភពមជ្ឈមណ្ឌលផ្សះផ្សារុស្ស៊ីបង្ហាញឱ្យដឹងថា ការតវ៉ារបស់ប្រជាពលរដ្ឋក្នុងតំបន់ប្រឆាំង នឹងវត្តមានសម្ព័ន្ធភាពអន្តរជាតិដឹកនាំដោយអាមេរិកក្នុងប្រទេសស៊ីរីមានសកម្មភាពបន្ត។ មនុស្សមានចំនួនច្រើនជាង ២.០០០នាក់ចូលរួមជួបជុំគ្នាក្នុងទីក្រុង Deir ez-Zor។

LEAVE A REPLY

Please enter your comment!
Please enter your name here