មេដឹកនាំក្រុមប្រឆាំងនៅ Venezuela បញ្ជាក់ជំហរពុំអាចមានសង្គ្រាមស៊ីវិលទេ

0

ប្រភពព័ត៌មានTASS ផ្សាយថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩

មេដឹកនាំគណបក្សប្រឆាំងនៅប្រទេស Venezuela លោក Juan Guaido មានប្រសាសន៍ថា លោកសូមបដិសេធលទ្ធភាពសង្គ្រាមស៊ីវិលក្នុងប្រទេស។ មនុស្សមួយចំនួនភាគច្រើន ជាប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិកំពុងនិយាយថា សង្គ្រាមស៊ីវិលមួយអាចនឹងផ្ទុះនៅក្នុងប្រទេស Venezuela ។

ប៉ុន្តែទោះជាយ៉ាងណាប្រទេសនេះមិនអាចកើតមានសង្គ្រាមស៊ីវិលទេ ពីព្រោះ ​ប្រជាជនចំនួន ៩០% មិនចង់ផ្លាស់ប្តូរទេ»។ លោក Guaido  មានប្រសាសន៍ក្នុងកិច្ចប្រជុំ មួយជាមួយសិស្សនៅទីក្រុង Caracas នៅថ្ងៃចន្ទ។ លោកបញ្ជាក់ថា រដ្ឋាភិបាលបច្ចុប្បន្នលោក Nicolas Maduro មិនត្រូវបានយោធារបស់ប្រទេសនេះធ្វើការគោរព ។ នៅថ្ងៃទី២៣ ខែមករា​លោក Juan Guaido ប្រធានសភាជាតិ Venezuelan ប្រកាសខ្លួនឯងថា  ជាប្រធានាធិបតី ស្តីទី។

លោកប្រធានាធិបតីនី Nicolas Maduro ចាត់ទុកថា វាជាការប៉ុនប៉ងធ្វើ រដ្ឋប្រហារ ហើយថែមទាំងធ្វើការប្រកាសបំបែកទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិក។ លោក Guaido  ត្រូវគេទទួលស្គាល់ថា ជាប្រធានាធិបតីបណ្តោះអាសន្នដោយប្រទេស Lima Group (លើកលែងតែប្រទេសម៉ិកស៊ិក) ដូចជាអាល់បានី ហ្គ័រចៀ សហរដ្ឋអាមេរិក និងអង្គការរបស់ សហរដ្ឋអាមេរិក។

បណ្តាប្រទេសនៅអ៊ឺរ៉ុបជាច្រើនគាំទ្រសភា Venezuelan និងសម្តែងក្តីសង្ឃឹមសម្រាប់ការបោះឆ្នោតថ្មីដើម្បីដោះស្រាយវិបត្តិនេះ។ លោក Maduro ទទួលបានការគាំទ្រពីប្រទេសរុស្ស៊ី  ប៉ូលីវ៉ី អ៊ីរ៉ង់ គុយបា នីក៉ារ៉ាហ្គ័អេសាវាឌ័រ និងប្រទេសទួរគី។ ប្រទេសបេឡារុស្ស និងចិនអំពាវនាវឱ្យមានការដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងនិយាយប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅ។ អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឱ្យមានការសន្ទនាដើម្បីដោះស្រាយវិបត្តិនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here