កម្លាំងចម្រុះដឹកនាំដោយអាមេរិកទម្លាក់គ្រាប់បែកនៅវិហារសម្លាប់មនុស្សរហូតដល់៧០នាក់

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩

យ៉ាងហោចណាស់មានជនស៊ីវិល៧០នាក់ស្លាប់ក្នុងរយៈពេល២ថ្ងៃដោយក្រុមសកម្មប្រយុទ្ធឃឺដសម្រុកទៅមុខនៅទីក្រុងដែល ISIS  កាន់កាប់នៅភាគខាងកើតប្រទេសស៊ីរី។ ក្រុមចម្រុះដឹកនាំដោយអាមេរិកគាំទ្រប្រតិបត្តិការនេះជាមួយការវាយប្រហារតាមអាកាស។

ការវាយលុកនេះធ្វើឡើងនៅថ្ងៃចន្ទ ហើយគេទុកថាវាជាការប៉ុនប៉ងដើម្បីដណ្តើមយកទឹកដី ដែលនៅសេសសល់ចុងក្រោយបង្អស់ដែលគ្រប់គ្រងដោយក្រុមភេរវករអ៊ីស្លាម (IS, អតីត ISIS) លើព្រំដែនស៊ីរីជាមួយអ៊ីរ៉ាក់។ Al-Baghuz Fawqani គឺជាទីក្រុងតូចមួយនៅលើទន្លេ Euphrates ដែលមានប្រជាជនប្រមាណ ១០.០០០ នាក់​មុនពេលសង្គ្រាមចាប់ផ្តើមនៅក្នុងឆ្នាំ ២០១១។

កងកម្លាំងរបស់ SDF គ្រប់គ្រងដោយឃឺដត្រូវបានគាំទ្រដោយកម្លាំងចម្រុះដឹក​នាំដោយអាមេរិកដែលផ្តល់ការគាំទ្រផ្នែកវាយប្រហារតាមអាកាសដល់កងជីវពលនៅនឹងកន្លែង។ យោងតាមប្រភពព័ត៌មាន ​​SANA ទីភ្នាក់ងារព័ត៌មានរដ្ឋាភិបាលស៊ីរី​បង្ហាញថាយ៉ាង​ហោច​ណាស់មានជនស៊ីវិល៧០នាក់ស្លាប់ និងមានរងរបួសនៅជាយក្រុងដោយការ​វាយប្រហារតាមអាកាស។

គោលដៅមួយសម្រាប់យន្តហោះចម្បាំងគឺវិហារអ៊ីស្លាមក្នុងស្រុកមួយដែលក្រុមចម្រុះនិយាយថា ទីនោះត្រូវក្រុមភេរវជនត្រួតត្រាលើការវាយប្រហារគ្រាប់​បែករថយន្តប្រឆាំងនឹងកងកម្លាំងឃឺដ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ចក្រភពអង់គ្លេស ឧត្តមសេនីយ៍ឯកលោក Christopher Ghika មានប្រសាសន៍ថា កត្តានេះធ្វើឱ្យវិហារអ៊ីស្លាមដែលជាគោលដៅស្របច្បាប់មិនត្រូវបានការពារពីច្បាប់អន្ដរជាតិ។

ការសម្រេចចិត្តដើម្បី​ធ្វើការវាយប្រហារនៅជិតឬប្រឆាំងនឹងកន្លែងសាធារណៈគឺជាហានិភ័យសម្រាប់ពួកមេបញ្ជាការយោធានៅពេលដែលក្រុមចម្រុះរកឃើញដោយខ្លួនឯងក្នុងខែមីនាឆ្នាំ២០១៧ នៅពេល​ពួកគេធ្វើការវាយប្រហារតាមអាកាសសម្លាប់ជនស៊ីវិលរាប់សិបនាក់ដែលកំពុងលាក់ខ្លួននៅក្នុងវិហារអ៊ីស្លាម។យោធាអាមេរិកដំបូងបដិសេធថាមិនបានវាយលុកអគារទោះបីមានភ័ស្តុតាងក៏ដោយ ប៉ុន្តែក្រោយមកពួកគេទទួលស្គាល់ថា ពួកគេមិនបានយកចិត្តទុកដាក់ចាំបាច់នៅពេលកំណត់គោលដៅលើកិច្ចប្រជុំរបស់សមាជិក Al Qaeda ដែលមានប្រជុំក្បែរទីនោះ។

នៅឆ្នាំមុនក្រុមចម្រុះរាយការណ៍ថា ពួកគេកំណត់គោលដៅលើវិហារអ៊ីស្លាម​នៅក្នុងផ្នែកដែល រដ្ឋអ៊ីស្លាមកាន់កាប់នៅភាគខាងកើតប្រទេសស៊ីរីដោយមានប្រតិបត្តការដូចគ្នា។ នៅខែតុលា​ការវាយប្រហារតាមអាកាសទៅលើផ្ទះនៅក្នុងភូមិ Al-Susah សម្លាប់សាច់​ញាតិរាប់​សិបនាក់​របស់ពួកសកម្មប្រយុទ្ធដែលគ្រប់គ្រងទីក្រុងនោះ។ ក្រុមចម្រុះអះអាងថា ពួកគេកំណត់​គោលដៅតែលើយុទ្ធជន។ នៅក្នុងខែធ្នូវិហារអ៊ីស្លាមមួយនៅក្នុងទីក្រុង Hajin រងការ​វាយ​ប្រហារជាផ្នែកមួយនៃប្រតិបត្តិការរបស់ក្រុម SDF នៅតាមបណ្តោយជ្រលង Euphrates ។

LEAVE A REPLY

Please enter your comment!
Please enter your name here