ក្រុមជំនាញដោះគ្រាប់បែករកឃើញសារធាតុផ្ទុះនៅផ្ទះមួយក្នុងទីក្រុង Wimborne ចក្រភពអង់គ្លេស

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩

ប្រជាពលរដ្ឋផ្ទះជម្លៀសចេញហើយស្ថានីយ៍ប្រេងឥន្ធនៈត្រូវបិទ និងក្រុមអ្នកជំនាញដោះគ្រាប់បែកស្វែងរកនៅផ្ទះមួយ បន្ទាប់គេរកឃើញសារធាតុគីមីដែលមិនស្គាល់នៅទីនោះ។ប៉ូលិសត្រូវបានគេហៅទៅកាន់ផ្លូវHayes Close នៅទីក្រុង Wimborne នៅវេលាម៉ោង ៣:១៥នាទីល្ងាចដោយការភ័យខ្លាចចំពោះសុវត្តិភាពរបស់បុរសម្នាក់ផងដែរ។

ប៉ូលិសនិយាយថា ផ្ទះត្រូវបានគេរកឃើញថាមានរបស់របរដែលគួរឱ្យសង្ស័យផងដែរ។បុរសវ័យ៥៩ឆ្នាំម្នាក់ ដែលត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីពិនិត្យមើលសុខភាព ត្រូវចាប់ខ្លួននៅក្រោមច្បាប់ការគ្រប់គ្រងគ្រឿងផ្ទុះ ។

ប៉ូលិស Dorset បានរុំព័ទ្ធតំបន់ជុំវិញផ្លូវ ហើយនិយាយថាការស៊ើបអង្កេតត្រូវចំណាយពេលផងដែរ។ ស្ថានីយ៍ប្រេង Shell នៅលើផ្លូវ Wimborne West ត្រូវបិទដោយប៉ូលិសជាការប្រុងប្រយ័ត្នខណៈពេលដែលផ្លូវ Hayes Lane ក៏បិទផងដែរ។

លោក Nick Wellstead រស់នៅ Hayes Lane អស់រយៈពេល១០ឆ្នាំហើយនិយាយថា “ខ្ញុំបានចេញមកនៅព្រឹកនេះ ហើយភ្លាមៗនោះផ្លូវនេះត្រូវបិទទាំងស្រុង មានប៉ូលិសនៅគ្រប់ទីកន្លែង រួមទាំងប៉ូលិសសម្ងាត់ផងដែរ។

“ខ្ញុំនិយាយលេងថា ព្រះអើយមានក្រុមដោះគ្រាប់បែកនៅទីនេះទៀត បន្ទាប់មកខ្ញុំប្រហែលជាមិនគួរលេងសើចអំពីរឿងនេះទេ។ ហើយប្រជាជនមិនអាចចេញទៅធ្វើការបាន គ្មាននរណាម្នាក់ធ្វើដំណើរទៅណាបាននោះទេ។” Dorset County Council បានបញ្ជាក់កាលពីល្ងាចថ្ងៃអង្គារថា របាំងរបស់ប៉ូលិសដកចេញហើយប្រជាជនអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here