ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩
អ្នកភូមិ Qezelabad នៅប្រទេសអាហ្វហ្គានីស្ថានរស់នៅអស់រយៈពេលជាច្រើនឆ្នាំដោយមានអាវុធមិនទាន់ផ្ទុះយកមកព្យួរនៅលើជញ្ជាំងនិងពិដានផ្ទះរបស់ពួកគេ បន្ទាប់ពីកងទ័ពសូវៀតដកចេញពីប្រទេសអាហ្វហ្គានីស្ថានកាលពី៣០ឆ្នាំមុនដែលមានសង្គ្រាមរយៈពេលមួយទសវត្សរ៍។
អ្នកភូមិមិនមានលទ្ធភាពទិញសម្ភារសំណង់នោះទេ។ ពួកគេបានប្រើអ្វីដែលពួកគេអាចរកបានរួមទាំងមីស៊ីលដែលបន្សល់ទុកដោយកងទ័ពសូវៀត។
ក្រុមដោះមីនកំពុងធ្វើការដកហូតអាវុធទាំងនោះចេញ ហើយអ្នកកាសែត Aulyia Atrafi របស់ BBC ទៅជួបពួកគេនៅកន្លែងធ្វើការសម្ភាសន៏ និងថតវីដេអូដោយលោក Shoaib Sharif និងលោក Dina Demrdash៕
