មន្ត្រីកងកម្លាំងពិសេសអ៊ីរ៉ាក់ម្នាក់ស្លាប់ដោយការវាយប្រហារភេរវកម្មក្នុងខេត្ត Diyala

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩

សារព័ត៌មានមួយនិយាយកាលពីថ្ងៃពុធនេះថាមន្រ្តីអ៊ីរ៉ាក់ម្នាក់ត្រូវសម្លាប់ និងមានអ្នករងរបួសផ្សេងទៀត ខណៈកំពុងប្រឈមនឹងការប៉ុនប៉ងវាយប្រហារភេរវកម្មនៅក្នុងខេត្តDiyala។

គេហទំព័រ Alforatnews អ៊ីរ៉ាក់ដកស្រង់ប្រភពសន្តិសុខមួយនិយាយថា មន្ត្រីកងកម្លាំងពិសេសម្នាក់ត្រូវសម្លាប់ ខណៈកងកម្លាំងម្នាក់ទៀតរងរបួសនៅពេលដែលពួកគេរារាំងការវាយប្រហារភេរវកម្មដែលបានធ្វើឡើងនៅតំបន់Maqdadiah។

គួរបញ្ជាក់ថាគ្មានការបញ្ជាក់ជាផ្លូវការធ្វើឡើងពីប្រព័ន្ធផ្សព្វផ្សាយសន្តិសុខរបស់អ៊ីរ៉ាក់នោះទេ។ ប្រទេសអ៊ីរ៉ាក់ប្រកាសពីការដណ្ដើមកាន់កាប់ឡើងវិញលើទឹកដីទាំងអស់ដែលធ្លាប់ស្ថិតនៅក្រោមការត្រួតត្រារបស់ក្រុមជ្រុលនិយមរដ្ឋអ៊ីស្លាមកាលពីចុងឆ្នាំ២០១៧ ប៉ុន្តែក្រុមជ្រុលនិយមនេះនៅតែបន្តតស៊ូប្រឆាំងដោយធ្វើការវាយប្រហារជាញឹកញាប់ប្រឆាំងនឹងជនស៊ីវិល និងសមាជិកសន្តិសុខ។

LEAVE A REPLY

Please enter your comment!
Please enter your name here