ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩
ប៉ូលិសនិយាយនៅថ្ងៃព្រហស្បតិ៍ថាការផ្ទុះគ្រាប់បែកសម្លាប់មន្រ្តីប៉ូលិសយោធាឥណ្ឌាយ៉ាងហោចណាស់ចំនួន១៨នាក់ក្នុងរដ្ឋកាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌានៅថ្ងៃព្រហស្បតិ៍ ក្រោយពីមានការផ្ទុះមួយបណ្តាលឱ្យសិស្សសាលាជាច្រើននាក់រងរបួសនៅក្នុងរដ្ឋនោះ។
រដ្ឋកាស្មៀរជាផ្នែកមួយដែលគ្រប់គ្រងដោយឥណ្ឌារងការញាំញីពីអំពើហិង្សាអស់រយៈពេលជាច្រើនឆ្នាំ ដោយមានការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខ និងពួកសកម្មប្រយុទ្ធដែលសម្លាប់ជនស៊ីវិលមានចំនួនច្រើនជាង១០០នាក់នៅឆ្នាំកន្លងទៅ។ ក្រុមអ៊ីស្លាម Jaish-e-Mohammad (JeM) ទទួលខុសត្រូវចំពោះការវាយប្រហារ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានក្នុងស្រុក GNS ។
គេឮការផ្ទុះនេះពីចម្ងាយជាច្រើនម៉ាយ។ លោក Mohammad Yunis អ្នកកាសែត ម្នាក់ដែលទៅដល់កន្លែងកើតហេតុក្រោយពីការផ្ទុះនោះប្រាប់ភ្នាក់ងាររ៉យទ័រថា លោកឃើញឈាមនិងផ្នែករាងកាយនៅតាមបណ្តោយផ្លូវប្រវែង១០០ម៉ែត្រនៅលើផ្លូវ។
ស្នងការប៉ូលិស កាស្មៀលោក S.P. Pani មានប្រសាសន៍ថា កងកម្លាំងប៉ូលិសបម្រុងកណ្ដាលទទួល រងការខូចខាតយ៉ាងធ្ងន់ធ្ងរ។”វាគឺជាហេតុការណ៍ភេរវកម្មមួយហើយយើងកំពុងសម្លឹងមើលលទ្ធភាពនៃអ្វីដែលនាំឱ្យផ្ទុះ។ ប៉ូលិសនិយាយថា យ៉ាងហោចណាស់មានសិស្សចំនួន១២ នាក់រងរបួស ក្នុងការផ្ទុះមួយនៅសាលារៀនក្នុងរដ្ឋកាស្មៀរនៅថ្ងៃពុធ ប៉ុន្តែគេមិនទាន់ដឹងពីមូលហេតុ នៃការផ្ទុះនេះច្បាស់នៅឡើយ។
