ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩
ប្រទេសឥណ្ឌាគំរាមកំហែងផ្តាច់ខ្លួននៅឱ្យឆ្ងាយពីប្រទេសប៉ាគីស្ថានក្រោយពីមានការវាយប្រហារដោយគ្រាប់បែកអត្តឃាតសម្លាប់មន្ត្រីប៉ូលិសចំនួន៤៦ នាក់ក្នុងតំបន់កាស្មៀរដែលមាន ជម្លោះ។
ការវាយប្រហារអត្តឃាតលើក្បួនដង្ហែរធំមួយរបស់កម្លាំងប៉ូលិសកណ្តាលបម្រុង (CRPF) គឺជាការវាយប្រហារសម្លាប់មនុស្សច្រើនបំផុតលើកងកម្លាំងសន្តិសុខក្នុងតំបន់ ដែលមានជម្លោះចាប់តាំងពីមានការបះបោរនៅឆ្នាំ១៩៨៩ ចាប់ផ្ដើម។
រថយន្តមួយត្រូវគេរាយការណ៍ថាមានផ្ទុកគ្រឿងផ្ទុះទម្ងន់ ៣៥០ គីឡូក្រាមបើកសំដៅឡើងលើរថយន្ត៧៨ គ្រឿងនិងបុកឡានក្រុងអូសចម្ងាយប្រហែល ២០ គីឡូម៉ែត្រពីរដ្ឋធានី Srinagar នៅថ្ងៃព្រហស្បតិ៍។
ឈាមនិងផ្នែកមួយចំនួននៃរាងកាយធ្លាក់រាយប៉ាយតាមបណ្តោយផ្លូវប្រវែង១០០ ម៉ែត្រខណៈ ពេលដែលមានការផ្ទុះខ្លាំងត្រូវគេឮប្រហែលជាចម្ងាយ ១២ គីឡូម៉ែត្រ។ គេរាយការណ៍ថា មានបុគ្គលិកចំនួន ២៥០០ នាក់ក្នុងក្បួនដង្ហែរ ដែលជាចំនួនច្រើនជាងធម្មតានៅពេលមានការវាយប្រហារនេះ។
ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមដែលមានមូលដ្ឋាននៅប្រទេសអ៊ីរ៉ាក់ Jaish-e-Mohammad (JeM) អះអាងទទួលខុសត្រូវ។ ក្រសួងការបរទេសឥណ្ឌាមានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍មួយថា“យើងទាមទារឱ្យប្រទេសប៉ាគីស្ថានបញ្ឈប់ការគាំទ្រដល់ពួកភេរវករ និងក្រុមភេរវកម្មដែល កំពុងប្រតិបត្តិការពីទឹកដីរបស់គេ និងរុះរើហេដ្ឋារចនាសម្ព័ន្ធតាមរយៈក្រុមភេរវករវាយប្រហារតាមបណ្តាប្រទេសដទៃទៀត។
ក្រសួងការបរទេសប៉ាគីស្ថានឆ្លើយតបក្នុងសេចក្តីថ្លែងការណ៍ជាផ្លូវការមួយថា “យើងបដិសេធយ៉ាងខ្លាំងនូវការចោទប្រកាន់ណាមួយរបស់រដ្ឋាភិបាលឥណ្ឌា និងប្រព័ន្ធផ្សព្វផ្សាយដែលព្យាយាមភ្ជាប់ការវាយប្រហារទៅរដ្ឋប៉ាគីស្ថានដោយគ្មានការស៊ើប អង្កេត” ។ ការវាយប្រហារដ៏ធំចុងក្រោយក្នុងតំបន់គឺជាការវាយឆ្មក់ឆ្នាំ២០១៦ លើជំរុំកងទ័ពឥណ្ឌាដោយក្នុងនោះមានទាហានចំនួន២០ នាក់ស្លាប់។”
