ប៉ូលិស៥នាក់ត្រូវសម្លាប់នៅកន្លែងធ្វើការក្នុងរដ្ឋអ៊ីលីណយសហរដ្ឋអាមេរិក

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩

ប៉ូលិសនិយាយថាមនុស្ស៥នាក់ត្រូវសម្លាប់ និងរងរបួសជាច្រើននាក់បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់បាញ់ប្រហារនៅឧទ្យានឧស្សាហកម្មមួយក្នុងរដ្ឋអ៊ីលីណយ។

លោកស្រីជាអ្នកនាំពាក្យប៉ូលិសម្នាក់និយាយថា ខ្មាន់កាំភ្លើងក៏ត្រូវសម្លាប់ផងដែរ។ នាងបានបន្ថែមថា មន្ត្រ ៥នាក់រងការវាយប្រហារដោយកាំភ្លើង។

ការវាយប្រហារកាលពីថ្ងៃសុក្រកើតឡើងនៅក្នុងតំបន់អារ៉ារ៉ូ ដែលជាតំបន់ជាយក្រុងចម្ងាយប្រហែល ៦៥គីឡូម៉ែត្រភាគខាងលិចទីក្រុងឈីកាហ្គោ។

ហេតុការណ៍នេះកើតឡើងមួយថ្ងៃ បន្ទាប់ពីខួបមួយឆ្នាំនៃការបាញ់ប្រហារនៅសាលា Parkland រដ្ឋហ្ល័ររីដា ដែលសម្លាប់មនុស្ស១៧នាក់។

ប៉ូលិសបានរាយការណ៍ថា “អ្នកបាញ់ប្រហារ” នៅក្នុងតំបន់ Aurora នៅម៉ោងក្នុងស្រុកប្រហែលម៉ោង ១៤:០០នៅក្រុងស្រុក ហើយប្រហែលមួយម៉ោងក្រោយមកពួកគេនិយាយថា ស្ថានភាពនេះស្ថិតនៅក្រោមការគ្រប់គ្រងជាធម្មតាវិញផងដែរ។

ការបាញ់ប្រហារនេះត្រូវគេរាយការណ៍មកថា កើតឡើងនៅក្រុមហ៊ុន Henry Pratt ជាក្រុមហ៊ុនផលិតវ៉ាល់សម្រាប់បំពង់ទឹកធំៗ។

ប៉ូលិសដាក់ឈ្មោះខ្មាន់កាំភ្លើងនេះថា Gary Martin វ័យ៤៥ឆ្នាំ ជាបុគ្គលិកនៅក្រុមហ៊ុនផងដែរ។

លោក Bill Donnell មន្ត្រីជាប់បោះឆ្នោតនៅ Aurora ប្រាប់ CNN ថា ជនស៊ីវិលមួយចំនួនរងរបួស នៅក្នុងការបាញ់ប្រហារនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here