ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩
បុរសម្នាក់នៅទីក្រុង Newcastle រងការចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានការវាយប្រហារភេរវករក្នុងប្រទេសអាល្លឺម៉ង់។ លោក Fatah Mohammed Abullah វ័យ៣៣ឆ្នាំ រងការចោទប្រកាន់ពីបទញុះញង់អ្នកបើកបរម្នាក់ឱ្យបើកឡានចូលទៅក្នុងហ្វូងមនុស្ស ហើយវាយប្រហារមនុស្សដោយកាំបិត និងប្រើគ្រឿងផ្ទុះដើម្បីសម្លាប់ទៀតផង។
ការចោទប្រកាន់នេះធ្វើឡើងបន្ទាប់ពីមានការស៊ើបអង្កេតរួមគ្នាដោយប៉ូលិសប្រឆាំងភេវរកម្មនៅភាគខាងជើងបូព៌ា និងការិយាល័យប៉ូលិសព្រហ្មទណ្ឌសហព័ន្ធ (Bundeskriminalamt) នៅប្រទេសអាឡឺម៉ង់ផងដែរ។ លោក Abdullah ដែលមកពីតំបន់ភ្នំ Arthur នឹងត្រូវបង្ហាញខ្លួននៅមុខចៅក្រម Westminster នៅថ្ងៃពុធខាងមុននេះផងដែរ។
អ្នកនាំពាក្យម្នាក់របស់កងកម្លាំងប៉ូលិសចក្រភពអង់គ្លេសបាននិយាយថា ការវាយប្រហារត្រូវបានរារាំងដោយការចោទប្រកាន់របស់អ្នកស៊ើបអង្កេត។ លោក Abudllah រងការចោទប្រកាន់ស្ថិតនៅក្រោមមាត្រាទី៥៩ ច្បាប់ភេរវកម្មផងដែរ៕