លោក Erdogan រិះគន់សហរដ្ឋអាមេរិកចំពោះការគាំទ្រក្រុមឃឺដក្នុងប្រទេសស៊ីរ៉ី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩

លោកប្រធានាធិបតីទួរគី Recep Tayyip Erdogan ​រិះគន់សហរដ្ឋអាមេរិកចំពោះការគាំទ្រ ក្រុមការពារប្រជាជនឃឺដ (YPG) ក្នុងប្រទេសស៊ីរី។ លោក Erdogan មានប្រសាសន៍ក្នុងទីក្រុង Burdur នៅថ្ងៃចន្ទថា ប្រទេសអ៊ីរ៉ាក់បញ្ជូនរថយន្តដឹកឥវ៉ាន់ចំនួន២៣.០០០គ្រឿងទៅឱ្យក្រុមភេរវករ។

ប៉ុន្តែនៅពេលលោកសុំគេទិញអាវុធគេមិនព្រមលក់វាឱ្យលោក។ ទីភ្នាក់ងារ Anadolu ដកស្រង់សម្តីប្រធានាធិបតីទួរគីដែលបញ្ជាក់ថា ប្រទេសដែលគាំទ្រក្រុមភេរវជនកំពុងដាក់សន្តិសុខផ្ទាល់ខ្លួនរបស់ពួកគេក្នុង​គ្រោះថ្នាក់។

លោក Erdogan បន្ថែមថា ទីក្រុងអង់ការ៉ារំពឹងថានឹងអនុវត្តន៍កិច្ចព្រមព្រៀងដែលសម្រេចជា មួយសហរដ្ឋអាមេរិកស្តីពីក្រុង Manbij  ក្នុងប្រទេសស៊ីរី ។ លោកមានប្រសាសន៍ថា “តំបន់នេះ គួរតែលុបបំបាត់ពីភេរវករ ហើយអភិបាលកិច្ចគួរតែត្រូវផ្ទេរទៅឱ្យអ្នកស្រុក” ។

LEAVE A REPLY

Please enter your comment!
Please enter your name here