ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩
កងឆ្មាំព្រំដែនអ៊ីរ៉ាក់ប្រទះឃើញសាកសពមនុស្ស៦នាក់ដែលត្រូវចាប់ជំរិតដោយក្រុមភេរវករអ៊ីស្លាមស្ថិតនៅក្នុងខេត្តNajaf កាលពីថ្ងៃចន្ទ។
វេបសាយ Alghad Press របស់អ៊ីរ៉ាក់បានដកស្រង់សម្តីពីកម្លាំងយោធាម្នាក់ដែលមានទំនាក់ទំនងជាមួយនឹងកងកម្លាំងចលនានិយមដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាសាកសពទាំងនោះត្រូវបានគេប្រទះឃើញស្ថិតនៅក្នុងតំបន់ Umm Jezan ចម្ងាយប្រហែល ១៥០ គីឡូម៉ែត្រពីទីក្រុង Nukhayb ខេត្ត Anbar។
សេចក្ដីថ្លែងការណ៍បានប្រាប់ឲ្យដឹងថាការត្រៀមរៀបចំកំពុងដំណើរការដើម្បីបញ្ជូនសាកសពទៅនាយកដ្ឋានកោសល្យវិច្ច័យ។ គួររំលឹកថាកាលពីថ្ងៃចន្ទប្រភពសន្តិសុខមួយបាននិយាយថាជនជាតិអ៊ីរ៉ាក់១២នាក់រួមទាំងបុរសសន្តិសុខ៥នាក់ត្រូវបានចាប់ជំរិតដោយក្រុមសកម្មប្រយុទ្ធស្ថិតនៅក្នុងតំបន់Umm al-Jedaan ភាគខាងលិចខេត្ត Anbar។ ប្រភពព័ត៌មានបាននិយាយថាបុរសសន្តិសុខ២នាក់ត្រូវបានគេរកឃើញ ហើយក្រោយមកក៏ស្លាប់។