ប្រទេសឥណ្ឌាកំពុងទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន៤យ៉ាងមុនពេលទីក្រុងវ៉ាស៊ីនតោនដាក់ទណ្ឌកម្ម

0

ប្រភពព័ត៌មាន RT ចេញផ្សាយថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩

ប្រទេសឥណ្ឌាប្រឆាំងការជំទាស់រាល់គោលនយោបាយការបរទេសឥតឈប់ឈររបស់សហរដ្ឋអាមេរិកលើលក្ខ័ណ្ឌដែលធ្វើឱ្យមានភាពតានតឹងជាមួយប្រទេសនានា ហើយទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមបំបែកខ្លួនចេញពីពាណិជ្ជកម្មពិភពលោក។

ប្រទេសរុស្ស៊ី អ៊ីរ៉ង់ ហើយឥឡូវនេះប្រទេសវេណេហ្ស៊ុយអេឡាសុទ្ធតែជាគោលដៅសំខាន់បំផុតរបស់ទីក្រុងវ៉ាស៊ីនតោនដាក់ទណ្ឌកម្ម ក្នុងចំណោមប្រទេសនោះប្រទេសឥណ្ឌាបានបដិសេធមិនព្រមត្រឡប់មកវិញ។ ប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ច្បាស់ជាត្រូវការថាមពល និងតម្រូវការផ្នែកយោធារបស់ខ្លួន ហើយវាមិនអនុញ្ញាតឱ្យមានការដោះស្រាយដោយការគាបសង្កត់ពីបណ្តាលប្រទេសមហាអំណាចណាមួយនៅម្ខាងទៀតនៃពិភពលោកទេ។

រដ្ឋាភិបាលនៅវ៉េណេស៊ុយអេឡាដែលត្រូវទីក្រុងវ៉ាស៊ីនតោនខិតខំប្រឹងប្រែងផ្លាស់ប្តូររបបថ្មី ត្រូវបានដាក់ទណ្ឌកម្មលើប្រេងឆៅដែលជាចំណូលធំរងការវាយប្រហារយ៉ាងខ្លាំងនៅពេលដែលការដឹកជញ្ជូនតាមព្រំដែនសហរដ្ឋអាមេរិកត្រូវកាត់ផ្តាច់។

ប្រទេសឥណ្ឌាហាក់ដូចកំពុងលោតឡើងក្នុងការទទួលបាននូវភាពខ្វះខាតពីប្រទេសវេណេហ្ស៊ូអេឡាក្លាយជាអ្នកទិញប្រេងឆៅលំដាប់ទី១នៅឆមាសទីមួយក្នុងខែកុម្ភៈដោយការនាំចូលកើនឡើង៦៦%។

ទោះជាយ៉ាងណា នេះជាការគំរាមកំហែងទូទៅ ប៉ុន្ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Boltonបញ្ជាក់យ៉ាងច្បាស់លាស់ដែលបង្ហោះបណ្តាញសង្គម tweeted កាលពីសប្ដាហ៍មុនថាប្រទេសដែលលក់ប្រេងនៅប្រទេសវេណេហ្ស៊ូអេឡាមិនត្រូវបានគេបំភ្លេចឡើយ។

សារមួយនេះមិនបានប​ង្ហាញឈ្មោះប្រទេសឥណ្ឌានោះទេ ប៉ុន្តែវាបានភ្ជាប់ទៅនឹងអត្ថបទមួយ អំពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីក្រសួងប្រេងវេណេហ្ស៊ូអេឡា Manuel Quevedo ទៅប្រទេសឥណ្ឌាកាលពីថ្ងៃមុន។

LEAVE A REPLY

Please enter your comment!
Please enter your name here