ការបំផ្ទុះគ្រាប់បែកសម្លាប់កុមារអ៊ីរ៉ាក់២នាក់ក្នុងខេត្តAnbar

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩

ប្រភពសន្តិសុខនិយាយថា កុមារអ៊ីរ៉ាក់២នាក់ស្លាប់កាលពីថ្ងៃអង្គារនេះនៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកមួយស្ថិតនៅភាគខាងលិចខេត្តAnbar ខណៈដែលប្រទេសនេះនៅតែទទួលរងពីការវាយប្រហារគ្រាប់បែកស្ទើរតែរាល់ថ្ងៃដោយពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។

ថ្លែងទៅកាន់គេហទំព័រសារព័ត៌មាន Almaalomah ប្រភពនិយាយថាការផ្ទុះនេះបានកើតឡើងស្ថិតនៅតំបន់ Nassaf ភាគខាងលិចខេត្ត Anbar ខណៈដែលកុមារមួយក្រុមកំពុងលេងនៅទីនោះបណ្តាលឲ្យកុមារ២នាក់ស្លាប់។

ប្រភពដដែលបានប្រាប់ឲ្យដឹងទៀតថាកងកម្លាំងសន្តិសុខបានប្រញាប់ប្រញាល់ទៅកាន់កន្លែងផ្ទុះគ្រាប់បែក និងចាប់ផ្តើមស្វែងរកគ្រឿងផ្ទុះផ្សេងទៀតនៅកន្លែងកើតហេតុ។ គួររំលឹកថាអំពើហិង្សានៅក្នុងប្រទេសបានកើនឡើងបន្ថែមទៀតជាមួយនឹងការកើតមាននៃពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលបានប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកគេស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីកាលពីឆ្នាំ២០១៤។

ការកើនឡើងនៃអំពើហិង្សារវាងក្រុមប្រដាប់អាវុធ និងកងកម្លាំងរដ្ឋាភិបាលបានបណ្តាលឲ្យមនុស្សជាង៥លាននាក់បានផ្លាស់ទីលំនៅនៅទូទាំងប្រទេសអ៊ីរ៉ាក់ ហើយបានបន្សល់ទុកឲ្យមនុស្សជាង១១លាននាក់ត្រូវការជំនួយមនុស្សធម៌ នេះបើយោងតាមការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការងារសម្របសម្រួលកិច្ចការមនុស្សធម៌។

ក្រុម IS ប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកគេនៅក្នុងទឹកដីមួយភាគបីនៃប្រទេសអ៊ីរ៉ាក់ និងប្រទេសជិតខាងស៊ីរីកាលពីឆ្នាំ២០១៤។​ យុទ្ធនាការមួយរបស់រដ្ឋាភិបាលដែលគាំទ្រដោយកងកម្លាំងចម្រុះអន្តរជាតិដឹកនាំដោយអាមេរិក និងកងកម្លាំងយោប៉ារ៉ាបានចាប់ផ្តើមកាលពីឆ្នាំ២០១៦ ដើម្បីធ្វើការកាន់កាប់ឡើងវិញលើតំបន់ដែលបានគ្រប់គ្រងដោយរដ្ឋអ៊ីស្លាម និងបានធ្វើការកាន់កាប់លើបន្ទាយទាំងអស់របស់ពួកគេដែលភាគច្រើនគឺទីក្រុងនានាដែលស្ថិតនៅក្នុងរដ្ឋធានីMosul ដែលជារដ្ឋធានីពីមុនរបស់រដ្ឋអ៊ីស្លាម។

LEAVE A REPLY

Please enter your comment!
Please enter your name here