ប្រសិនបើមានមីស៊ីលដាក់ពង្រាយក្នុងទ្វីបអឺរ៉ុប រុស្ស៊ីនឹងរៀបអាវុធ​ដើម្បីធ្វើការសម្រេចចិត្ត

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩

ប្រសិនបើសហរដ្ឋអាមេរិកដាក់ពង្រាយកាំជ្រួចមីស៊ីលកម្រិតទាបក្នុងទ្វីបអ៊ឺរ៉ុបនោះ ទីក្រុងមូស្គូ នឹងឆ្លើយតបដោយការដាក់អាវុធសំដៅមិនត្រឹមតែគ្រាប់មីស៊ីលប៉ុណ្ណោះទេ ថែមទាំងនៅឯទីបញ្ជាការកណ្តាលដែលអាចទទួលបញ្ជាបាញ់បាន។

ការព្រមាននេះធ្វើឡើង ដោយលោក Vladimir Putin ប្រកាសសកម្មភាពដែលរុស្ស៊ីគ្រោងទុក ក្រោយពីសហរដ្ឋអាមេរិកដកខ្លួនចេញពីសន្ធិសញ្ញា INF ដែលជាកិច្ចព្រមព្រៀងសម័យសង្រ្គាមត្រជាក់រវាងទីក្រុងវ៉ាស៊ីនតោននិងក្រុងមូស្គូដែលហាមឃាត់ភាគីទាំងពីរមិនឱ្យបង្កើតមូលដ្ឋានគ្រឹះ មីស៊ីលផ្លោង និងការអភិវឌ្ឍបច្ចេកវិទ្យាពាក់ព័ន្ធ។

​សហរដ្ឋអាមេរិក​កំណត់ដកខ្លួនចេញពី​សន្ធិសញ្ញារយៈពេលប្រាំមួយខែដែលបើកលទ្ធភាពដាក់ពង្រាយមីស៊ីលទាំងនេះនៅអឺរ៉ុបម្តងទៀត។ លោកពូទីនមានប្រាសាសន៍ថា ប្រទេសរុស្ស៊ីមើលឃើញថា វាជាជាការគំរាមកំហែងដ៏ធំមួយ ហើយរុស្ស៊ីនឹងធ្វើការឆ្លើយតបទៅដោយការដាក់ពង្រាយកម្លាំងអាវុធរបស់ខ្លួន។

កាំជ្រួចមីស៊ីលកម្រិតមធ្យមត្រូវគេហាមឃាត់និងត្រូវគេដកចេញពីទ្វីបអឺរ៉ុបដោយសារតែពួកគេទុកឱកាសដ៏ខ្លីមួយសម្រាប់ភាគីម្ខាងទៀតដើម្បីសំរេចចិត្តថានឹងបាញ់តបតក្រោយពីរកឃើញពីការបាញ់បង្ហោះ។ នេះបង្កការគំរាមកំហែងលើការផ្លាស់ប្តូរនុយក្លេអ៊ែរដោយចៃដន្យ ដែល បង្ករឡើងដោយការព្រមានដោយបើកចំហខុសដោយសារមន្រ្តីដែលទទួលបន្ទុកមិនមានពេលវេលាដើម្បីពិនិត្យឡើងវិញ។

ប្រធានាធិបតីរុស្សីថ្លែងសុន្ទរកថាទៅកាន់សភារុស្ស៊ីនៅថ្ងៃពុធមិនបញ្ជាក់លម្អិតថាតើការដាក់ពង្រាយការវាយប្រហារនឹងផ្តោតគោលដៅលើទីតាំងបញ្ជាការត្រួតពិនិត្យរបស់សហរដ្ឋអាមេរិកក្នុងទ្វីបអ៊ឺរ៉ុប ឬលើគោលដៅនៅលើទឹកដីអាមេរិកផងដែរ​នោះទេ។  លោកមានប្រសាសន៍ថា ប្រព័ន្ធអាវុធរបស់រុស្សីមានការជាប់ទាក់ទងទៅនឹងពេល វេលានៃការហោះហើរ និងលក្ខណៈពិសេសផ្សេងទៀតដែលជាការឆ្លើយតបទៅនឹងអ្នកដែល មានគោលដៅសំដៅទៅលើប្រទេសរុស្ស៊ី។ លោកបន្តថា “យើងដឹងពីរបៀបធ្វើវា ​ហើយយើង​នឹងអនុវត្តផែនការទាំងនោះដោយគ្មានការពន្យាពេល ហើយយើងនឹងធ្វើការ​គំរាមកំហែង​ដែល​ពាក់ព័ន្ធ” ។

LEAVE A REPLY

Please enter your comment!
Please enter your name here