ទាហានអាមេរិក៥,២០០នាក់ឈរជើងនៅក្នុងប្រទេសអ៊ីរ៉ាក់

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩

កងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកនិយាយកាលពីថ្ងៃពុធនេះថាចំនួនទាហានអាមេរិកដាក់ពង្រាយនៅអ៊ីរ៉ាក់មានចំនួន៥,២០០នាក់ ហើយប្រាប់ឲ្យដឹងទៀតថាបេសកកម្មរបស់ពួកគេគឺដើម្បីហ្វឹកហ្វឺនកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ និងបង្កើនជំនាញប្រយុទ្ធរបស់ពួកគេ។

ថ្លែងទៅកាន់បណ្ដាញទូរទស្សន៍ Russia Today លោកវរសេនីឯក Sean Ryan អ្នកនាំពាក្យកងកម្លាំងចម្រុះអន្តជាតិសម្រាប់ការប្រយុទ្ធប្រឆាំងក្រុមភេរវកម្មរដ្ឋអ៊ីស្លាមបាននិយាយថាកងទ័ពអាមេរិកនៅអ៊ីរ៉ាក់មានភារកិច្ចចម្បងក្នុងការផ្តល់ការគាំទ្រផ្នែកដឹកជញ្ជូន និងការហ្វឹកហ្វឺនកងទ័ពអ៊ីរ៉ាក់ដើម្បីជួយពួកគេក្នុងការប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធIS។

លោក Ryan ប្រាប់ឲ្យដឹងទៀតថាថាកងកម្លាំងសម្ព័ន្ធភាពអន្តរជាតិនឹងដកកងទ័ពចេញពីប្រទេសអ៊ីរ៉ាក់ប្រសិនបើមានការស្នើសុំណាមួយពីរដ្ឋាភិបាលអ៊ីរ៉ាក់។ ភារៈធារីនៃស្ថានទូតអាម៉េរិកប្រចាំនៅអ៊ីរ៉ាក់លោក Joey Hood បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារនេះថាមិនមានមូលដ្ឋានទ័ពអាមេរិកស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់នោះទេ មានតែអ្នកបណ្តុះបណ្តាល និងអ្នកប្រឹក្សាតែប៉ុណ្ណោះ។ មន្ត្រីអាមេរិកបាននិយាយថាកងកម្លាំងសន្តិសុខអ៊ីរ៉ាក់មិនទាន់ត្រៀមខ្លួនរួចរាល់នៅឡើយទេរហូតមកដល់ពេលបច្ចុប្បន្នដើម្បីរក្សាសន្តិសុខដោយគ្មានជំនួយពីកងកម្លាំងបរទេស។

LEAVE A REPLY

Please enter your comment!
Please enter your name here