ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩
ជនភៀសខ្លួនស៊ីរីមានចំនួនច្រើនជាង២២០.០០០នាក់ត្រឡប់ទៅកាន់ទីលំនៅរបស់ពួកគេវិញដោយមានការគាំទ្រពីយោធារុស្ស៊ី នេះបើយោងតាមប្រភពព័ត៌មានពីប្រមុខមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សារនៅប្រទេសស៊ីរីលោក Sergey Solomatin ប្រាប់ក្រុមអ្នកយកព័ត៌មាន។
ការវិលត្រឡប់ជនភៀសខ្លួនទៅកន្លែងស្នាក់នៅពួកគេនៅតែបន្តដោយមានជំនួយពីមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សាក្នុងប្រទេសស៊ីរីដោយមានការសហការពីប៉ុស្តិ៍ត្រួតពិនិត្យចំនួនដប់ រួមបញ្ចូលទាំងប៉ុស្តិ៍ដែនអាកាសមួយ និងច្រកសមុទ្រមួយ។ ចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០១៩ មានប្រជាជនចំនួន២២២.៨៨៤ នាក់វិលត្រលប់ទៅផ្ទះរបស់ពួកគេវិញ។
លោកបន្ថែមថា គិតត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ចំណុចត្រួតពិនិត្យចល័តពីរកន្លែងកំពុងដំណើរការនៅជិតជំរុំRukban ក្នុងប្រទេសស៊ីរីដែលស្ថិតក្នុងតំបន់៥៥គីឡូម៉ែត្រជុំវិញមូលដ្ឋានកងទ័ពអាមេរិក Al-Tanf ។
រួមដំណើរជាមួយយោធារុស្ស៊ី សមាជិករបស់អឌ្ឍចន្ទក្រហមអារ៉ាប់ស៊ីរីត្រូវគេពង្រាយនៅប៉ុស្តិ៍ត្រួតពិនិត្យ និងត្រៀមខ្លួនរួចរាល់ដើម្បីផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តដល់ជនភៀសខ្លួនដែលចាកចេញពីជំរុំ Rukban។ នៅក្បែរតំបន់នោះជាកន្លែងដែលកម្លាំងប្រដាប់អាវុធសហរដ្ឋអាមេរិកធ្លាប់បណ្តុះ បណ្តាលយោធាដែលជាក្រុមប្រឆាំងនឹងប្រទេសស៊ីរី។
ក្នុងឆ្នាំ២០១៤ នៅពេលដែលក្រុមភេរវករអ៊ីស្លាមចាប់ផ្តើមលុកលុយលើប្រទេសស៊ីរី មានជនជាតិស៊ីរីមានចំនួនរាប់ម៉ឺននាក់មកពី ភាគខាងកើតភៀសខ្លួនទៅកាន់តំបន់ Al-Tanf ដែលត្រូវធ្វើដំណើរឆ្លងកាត់ប្រទេសហ្សូដាន។ ទោះជាយ៉ាងណាអាជ្ញាធររបស់ប្រទេសហ្ស៊ូដានបិទព្រំដែនដោយប្រើហេតុផលថា ដើម្បីរក្សា សន្តិសុខ និងដោយសារមានបញ្ហាសេដ្ឋកិច្ច។ នេះជាហេតុផលដែលជនភៀសខ្លួន Rukban ត្រូវប្រមូលផ្តុំគ្នា។ យោងទៅតាមប្រភពអង្គការសុខភាពពិភពលោកមានមនុស្ស ប្រហែល ៤០ ០០០ នាក់កំពុងរស់នៅទីនោះ។
