បុរសម្នាក់ជាប់ពន្ធនាគារដោយសារលើកទឹកចិត្តដល់មនុស្សឱ្យប្រព្រឹត្តអំពើភេរវកម្ម

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩

បុរសម្នាក់ជាប់ពន្ធនាគារដោយសារការលើកទឹកចិត្តដល់មនុស្សឱ្យប្រព្រឹត្តអំពើភេរវកម្ម។ បើយោងតាមក្រុមជីហាដបានឱ្យដឹងថា លោក Muhammad Hamza Siddiq វ័យ៣៧ឆ្នាំ ដែលគេស្គាល់ថាជាលោក Andrew Paul Calladine បានប្រកាសនៅលើហ្វេសប៊ុករបស់គាត់ កាលពីខែសីហាឆ្នាំ ២០១៧ផងដែរ។

ប៉ូលិសនិយាយថា នៅក្នុងសាររបស់គាត់បង្ហាញថាវាគឺជាកាតព្វកិច្ចមួយដែលគ្មានដែនកំណត់ចំពោះប្រតិបត្តិការការពារនោះទេ។ លោក Siddiq មកពីប្រទេស Nottinghamshire ចក្រភពអង់គ្លេស ត្រូវកាត់ទោសឱ្យជាប់គុក៤ឆ្នាំកន្លះនៅតុលាការ Birmingham Crown។

ការប្រកាសនេះត្រូវគេចុច Like ចំនួន៦៧ដង និងនាំឱ្យមានការស៊ើបអង្កេតដោយមន្រ្តីប្រឆាំងភេវរកម្មផងដែរ។ បុរសវ័យ៣៧ឆ្នាំរូបនេះបានសារភាពថាមានកំហុសក្នុងការលើកទឹកចិត្តដល់អំពើភេរវកម្ម និងមិនប្រាប់ លេខសម្ងាត់នេះដល់ឧបករណ៍ឌីជីថលចំនួន៤របស់គាត់ដល់ប៉ូលិសនោះទេ។

អធិការអធិការកិច្ច លោក Jon Scurr របស់ក្រុមប៉ូលីស Nottinghamshire បាននិយាយថា “ការបង្ហោះ សារតាមរយៈបណ្តាញសង្គមហ៊្វេសបុករបស់លោក Hamza Siddiq តែប៉ុន្មានខែប៉ណ្ណោះ បន្ទាប់ពីមនុស្សក្មេង និងចាស់ជាច្រើនបាត់បង់ជីវិតនៅក្នុងការវាយប្រហារភេរវកម្មនៅចក្រភពអង់គ្លេសរួមទាំងទីក្រុងឡុងដ៍ និងទីក្រុង Manchester ។

LEAVE A REPLY

Please enter your comment!
Please enter your name here