លោកគីមជុងអ៊ុនមកទស្សនាចេតិយមេដឺកនាំហូជីមិញក្នុងគោលបំណងដើរតាមកន្លងរបស់ជីតាគាត់

0

ប្រភពពត៌មានពី Asahi ចេញផ្សាយថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩

ក្រសួងការបរទេសវៀតណាមនៅថ្ងៃទី២៣ប្រកាសថា មេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុនដែលជាប្រធានបក្សពលករកូរ៉េនឹងមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមក្នុងរយៈពេលជាច្រើនថ្ងៃ។

កិច្ចប្រជុំកំពូលអាម៉េរិកកូរ៉េខាងជើងលើកទីពីរនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ និង២៨ នៅទីក្រុង ហាណូយ។ ពត៌មានពីរុស្ស៊ីនៅថ្ងៃទី២៣ថា លោកជុងអ៊ុនចាកចេញពីទីក្រុងព្យុងយ៉ាងដោយរថភ្លើងឆ្ពោះទៅកាន់ទីក្រុងហាណូយ។

ថ្វីបើរដ្ឋាភិបាលវៀតណាមមិនបញ្ជាក់អំពីកាលវិភាគច្បាស់លាស់របស់លោកជុងអ៊ុនក៏ដោយវាចំណាយពេលប្រហែល៣ថ្ងៃដើម្បីធ្វើដំណើរតាមរថភ្លើងពីព្យុងយ៉ាងទៅកាន់ប្រទេសវៀតណាម។

យោងតាមប្រភពការទូតវៀតណាមបានឱ្យដឹងថា: បន្ទាប់ពីបានមកដល់ស្ថានីយ៍ ដុងដាននៅព្រំដែន ប្រទេសវៀតណាមចម្ងាយប្រហែល២៦០០គីឡូម៉ែត្រពីក្រុងព្យុងយ៉ាងនៅថ្ងៃទី២៦ លោកជុងអ៊ុននឹងផ្លាស់ប្តូរទៅជិះរថភ្លើងដឹកអ្នកដំណើរដើម្បីធ្វើដំណើរទៅកាន់ទីក្រុងហាណូយ។

នៅទីក្រុងហាណូយលោកគីមចាងសុនដែលជាលេខារបស់ដោយលោកជុងអ៊ុនបានមកដល់ទីក្រុង ហាណូយតាំងពីថ្ងៃទី១៦ ដើម្បីស៊ើបរកកន្លែងទុកសម្រាប់លោកជុងអ៊ុនទៅទស្សកិច្ចជាមុន។ នោះរួម មានសារមន្ទីរតំកល់សាកសពប្រធានាធិបតីដំបូងរបស់ហូជីមិញដែលមានអាយុប្រហែល៥០ឆ្នាំ “ចេតិយហូជីមិញ” គឺជាកន្លែងតំកល់បេក្ខជនដ៏មានឥទ្ធិពលម្នាក់។

នៅពេលដែលជីតារបស់លោកប្រធានាធិបតីជុងអ៊ុនគឺលោកគីម អ៊ីលសុនអតីតនាយករដ្ឋមន្ត្រីនៅឆ្នាំ ១៩៥៨ លោកបានធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម ជួបជាមួយលោកហូជីមិញ។បន្ទាប់ពីលោកជុងអ៊ុនបានឡើងកាន់អំណាចនៅឆ្នាំ២០១១ មានទស្សនៈថាលោកបានទទួលយក ឥទ្ធិពលរបស់ជីតាគាត់មកប្រើសម្រាប់អភិបាលកិច្ចក្នុងស្រុកហើយវាមានអត្ថន័យក្នុងការដើរតាមកន្លងនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here