កោះអូគីណាវ៉ាច្រានចោលការផ្លាស់ប្តូរមូលដ្ឋានយោធាអាមេរិក

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩

ប្រជាពលរដ្ឋជប៉ុនច្រានចោលការផ្លាស់ប្តូរមូលដ្ឋានយោធាអាមេរិកទៅតំបន់ដាច់ស្រយាលមួយនៅកោះអូគីណាវ៉ាដោយការភ័យខ្លាចនឹងការបំផ្លាញប្រព័ន្ធអេកូឡូស៊ី និងធ្វើឱ្យខូចដល់សុវត្ថិភាពរបស់អ្នកស្រុក។ តែទីក្រុងតូក្យូទំនងជាមិនអើពើនឹងការតវ៉ាលើបញ្ហានេះទេ។

ការធ្វើប្រជាមតិអ្នកចូលរួម៥២%ដែលមិនជាប់កាតព្វកិច្ច និងអ្នកស្រុក ៧២.២%និយាយថា “មិនចង់ផ្លាស់ប្តូរ” ដើម្បីសាងសង់មូលដ្ឋានយោធាក្បែរភូមិនេសាទតំបន់ហឺណូកូ។ មានតែ១៩% ប៉ុណ្ណោះដែលគាំទ្រការផ្លាស់ប្តូរមូលដ្ឋានយោធាកងនាវាចរ Futenma Marine ទៅទីតាំងថ្មីមួយឆ្ងាយពីទីក្រុង Ginowan ដែលមានមនុស្សច្រើន។

ប៉ុន្តែទោះបីជាមានការប្រឆាំងយ៉ាងខ្លាំងក្លា ក៏លោកនាយករដ្ឋមន្ត្រីស៊ីនហ្សូអាបេនៅតែបន្តទទូចថាវត្តមានសហរដ្ឋអាមេរិកនៅលើកោះនេះ មានសារៈសំខាន់ចំពោះសមត្ថភាពការពារដែនដីជប៉ុននិងប្រឆាំងសត្រូវដែលមានសក្តានុពល។

អ្នកស្រី Sina Miyagi ជាអ្នកបោះឆ្នោតម្នាក់ប្រាប់ Ruptly របស់ RT ថា “រដ្ឋាភិបាលជប៉ុនកំពុងជំរុញឱ្យមានការសាងសង់” ។ ទោះជាយ៉ាងណា ខ្ញុំសង្ឃឹមថាគំនិតរបស់ពួកយើងនឹងធ្វើឱ្យមានភាពខុសប្លែកគ្នា ហើយកោះអូគីណាវ៉ានឹងចាប់ផ្តើមកិច្ចពិភាក្សាឡើងវិញដូច្នេះទាំងពីរអាចស្វែងរកការសម្របសម្រួលមួយ»។

LEAVE A REPLY

Please enter your comment!
Please enter your name here