ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩
កងកម្លាំងប្រជាធិបតេយ្យស៊ីរីគាំទ្រដោយអាមេរិក(SDF)ជម្លៀសប្រជាជនច្រើនជាង ៤០ នាក់ពីការប៉ះទង្គិចចុងក្រោយរបស់រដ្ឋអ៊ីស្លាម (IS ISIS)។
ហេតុការណ៍នេះកើតឡើងក្នុង ប្រទេសស៊ីរីនៅថ្ងៃចន្ទ ខណៈ ដែលពួកគេព្យាយាមសម្អាតជនស៊ីវិលមុនពេលការវាយប្រហារ ចុងក្រោយដើម្បីកម្ទេចពួកជីហាដ។
SDF បន្ថយការវាយលុកចុងក្រោយដោយសារតែវត្តមាន របស់ជនស៊ីវិល ជាមួយនឹងសមាជិក IS Caliphate ដែលនៅសេសសល់ពីទឹកដីស៊ីរី និងអ៊ីរ៉ាក់។
រថយន្តដឹកឥវ៉ាន់ច្រើនជាង៤៦ គ្រឿង រាំងស្ទះជាមួយបុរសស្រ្តីនិងកុមារដែលធ្វើដំណើរទៅកាន់ទីតាំងជួរមុខរបស់ SDF នៅចម្ងាយ ២០ គីឡូម៉ែត្រខាងជើងក្រុមជីហាដ។ ក្រុម SDFដឹកនាំដោយក្រុមឃឺដជម្លៀសមនុស្សប្រុស ស្រី និងកុមារជិត ៥០០០ នាក់ពីការលុកលុយ របស់ក្រុមជីហាដនៅពីថ្ងៃពុធ និងថ្ងៃសុក្រ ។
