សហរដ្ឋអាមេរិកបង្កើតក្រុមពិសេសនៅក្រុងព័រតូរីកូនិងកូឡុំប៊ីដើម្បី​បណ្តេញលោកMaduro

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩

លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីនិយាយថា តាមរយៈការដាក់ពង្រាយកងទ័ព និងកងកម្លាំងពិសេសទៅកាន់ក្រុងព័រតូរីកូ និងកូឡុំប៊ីនោះ ទីក្រុងវ៉ាស៊ីនតោនកំពុងត្រៀមខ្លួន​​ធ្វើអន្តរាគមន៍នៅប្រទេស Venezuela និងផ្តួលរំលំមេដឹកនាំរបស់ប្រទេសនោះ។

លោក Nikolai Patrushev ប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីនៅថ្ងៃអង្គារថា សហរដ្ឋអាមេរិកកំពុងត្រៀមរៀបចំការលុកលុយផ្នែកយោធានៅ Venezuela។ ថ្មីៗនេះលោកMaduroអំពាវនាវឱ្យសហរដ្ឋអាមេរិកត្រៀមខ្លួនរៀបចំសង្រ្គាមលើបញ្ហាប្រេងដ៏ធំរបស់ប្រទេស Venezuela។ លោក​បន្ថែមថាលោកជឿជាក់ថាក្រុងវ៉ាស៊ីនតោនកំពុងតែមិនសប្បាយចិត្តនឹងប្រជាជនរបស់ ប្រទេស Venezuela ។

“សហរដ្ឋអាមេរិកចង់ប្រេងរបស់ប្រទេស ប្រទេស Venezuela ហើយពួកគេមានឆន្ទៈក្នុងការធ្វើសង្គ្រាមសម្រាប់ប្រេងនោះ។ ពួកគេកំពុងព្យាយាមបង្កើតវិបត្តិដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃកំណើនផ្នែកនយោបាយនិងការធ្វើអន្តរាគមន៍យោធាទៅក្នុងប្រទេស Venezuela ។

អាជ្ញាធរប្រទេស Venezuela ទប់ស្កាត់ការផ្តល់ជំនួយមនុស្សធម៌​របស់រដ្ឋាភិបាលអាមេរិកដោយច្រានចោលនូវជំនួយនេះ ដោយពួកគេមានភាពភ័យខ្លាចថា ក្រុងវ៉ាស៊ីនតោនអាចប្រើវាជាឱកាសដើម្បីរត់ពន្ធអាវុធចូលទៅក្នុងប្រទេស។ កត្តានេះនាំឱ្យមានការប៉ះទង្គិចគ្នារវាងប៉ូលិសនិងក្រុមអ្នកតវ៉ានៅទូទាំងព្រំដែនជាមួយប្រទេសកូឡុំប៊ី។

ក្នុងប៉ុន្មានខែថ្មីៗនេះទីក្រុងវ៉ាស៊ីនតោនបង្កើនសម្ពាធលើរដ្ឋធានី Caracas ខណៈដែលអាមេរិក គាំទ្រ​មេដឹកនាំបក្ស Juan Guaido ដោយចំហ។  លោកប្រធានាធិបតីអាមេរិក Donald Trump បញ្ជាក់ថាការប្រើប្រាស់កងទ័ពរបស់សហរដ្ឋអាមេរិកនៅប្រទេស Venezuela គឺជាជម្រើស មួយដែលត្រូវពិភាក្សាលើតុ។ លោក Maduro ចោទប្រកាន់ម្តងហើយម្តងទៀត​ថា​  សហរដ្ឋ​អាមេរិកមានផែនការធ្វើរដ្ឋប្រហារប្រឆាំងនឹងរូបលោក ហើយលោកធ្វើសមយុទ្ធយោធា បង្ហាញពីការត្រៀមរៀបចំរបស់កងទ័ពដើម្បីការពារជាតិប្រឆាំងនឹងការគំរាមកំហែងពី បរទេស។

LEAVE A REPLY

Please enter your comment!
Please enter your name here