ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩
ក្រសួងការបរទេសប៉ាគីស្ថានចាត់ទុកថាក្រសួងការបរទេសឥណ្ឌាធ្វើការវាយឆ្មក់តាមអាកាសនៅពេលអាធ្រាតលើទឹកដីប្រទេសប៉ាគីស្ថាន។ រដ្ឋអ៊ីស្លាមបាដបដិសេធលើការអះអាងរបស់ក្រុង New Delhi សម្រាប់ការវាយប្រហារនេះ។
គេឃើញលោក Gaurav Ahluwalia ក្នុងក្រសួងនៅពេលមានការផ្ទុះឡើងរវាងប្រទេសជិតខាង ដែលមានអាវុធនុយក្លេអ៊ែរទាំងពីរ។ ក្រសួងការបរទេសប៉ាគីស្ថានថ្កោលទោសលើការលុកលុយរបស់ប្រទេសឥណ្ឌា ហើយចាត់ទុកសកម្មភាពនេះថាជាការគំរាមកំហែងសន្តិភាព និងស្ថិរភាពក្នុងតំបន់។
ប្រទេសឥណ្ឌានិយាយថាយន្តហោះចម្បាំងរបស់ខ្លួនកំណត់គោលដៅលើជំរុំភេរវករហើយអះ អាងថា បេសកកម្មនេះមានភាពចាំបាច់ ពីព្រោះរដ្ឋាភិបាលប៉ាគីស្ថាននឹងមិនដោះស្រាយ ជាមួយក្រុមសកម្មប្រយុទ្ធដោយខ្លួនឯង។ ការលុកលុយនេះកើតឡើង ក្រោយពីការវាយ ប្រហារដោយគ្រាប់បែកអត្តឃាតមួយរយៈពេលជិតពីរសប្តាហ៍ប្រឆាំងនឹងប៉ូលិសឥណ្ឌាដែលឈរជើងនៅតំបន់កាស្មៀ។
ប្រទេសឥណ្ឌានិយាយថា ពួកគេកំពុងតម្រង់គោលដៅទៅលើជំរុំ របស់ក្រុមសកម្មប្រយុទ្ធ Jaish-e-Mohammad (JeM) ដែលធ្លាប់ប្រកាសទទួលខុសត្រូវចំពោះ ការវាយប្រហារ។ ប្រទេសប៉ាគីស្ថានបដិសេធលើការលើកឡើងរបស់ឥណ្ឌា ហើយនិយាយថា យន្ដហោះឥណ្ឌាទម្លាក់គ្រាប់កាំបែករបស់ពួកគេក្នុងតំបន់ដែលគ្មានផ្ទះសំបែង ដោយមិនបង្ករឱ្យមានគ្រោះថ្នាក់ទេ។
