ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩
យោងតាមសេចក្តីរាយការណ៍ថ្មីៗនេះ កងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក កំពុងរៀបចំការវាយប្រហារលើមូលដ្ឋានចុងក្រោយរបស់ក្រុមឥស្លាម នៅក្នុងទីក្រុងបាកហ៊ូសផងដែរ។
សូមបញ្ជាក់ផងដែរថា លោក Feras Kilani អ្នកយកព័ត៌មានរបស់ BBC ប្រចាំអារ៉ាប់ក៏បានចូលរួមយុទ្ធជនឆ្មាំអ៊ីរ៉ាក់ ខណៈចុះតាមដានសកម្មប្រយុទ្ធរបស់រដ្ឋអ៊ីស្លាមដែលនៅសេសសល់ប្រហែលជា២០០ទៅ៣០០នាក់ និងក្រុមគ្រួសាររបស់ពួកគេដែលកំពុងតាំងមូលដ្ឋានរបស់ខ្លួននៅក្នុងទីក្រុងបាកហ៊ូស។
