ការវាយប្រហារដោយកាំភ្លើងត្បាល់សម្លាប់ជនស៊ីវិលអ៊ីរ៉ាក់២នាក់ក្នុងទីក្រុង Baqubah

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩

ប្រភពសន្តិសុខមួយនិយាយថាជនស៊ីវិលអ៊ីរ៉ាក់២នាក់ត្រូវសម្លាប់ និង៣នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារដោយកាំភ្លើងត្បាលស្ថិតនើលើភូមិមួយក្នុងទីក្រុង Baqubah នៃប្រទេសអ៊ីរ៉ាក់។

នៅក្នុងសេចក្តីថ្លែងការណ៍ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Wattan របស់ប៉ាឡេស្ទីនប្រភពបាននិយាយថាគ្រាប់កាំភ្លើងត្បាលជាច្រើនបានធ្លាក់ទៅលើភូមិមួយស្ថិតនៅឯជាយស្រុក Buhrez ភាគខាងត្បូងទីក្រុង Baqubah ដោយបានសម្លាប់មនុស្ស២នាក់ និងរងរបួស៣នាក់ផ្សេងទៀត។

ប្រភពដដែលប្រាប់បន្ថែមទៀតថាអ្នករងរបួសទាំងអស់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះដើម្បីព្យាបាល។ គួររំលឹកថា​កាលពីខែមករាឆ្នាំ២០១៥កងកម្លាំងអ៊ីរ៉ាក់បានប្រកាសពីការរំដោះខេត្ត Diyala ពីពួកសកម្មប្រយុទ្ធពួកជ្រុលនិយមអ៊ីស្លាមដែលបានប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកគេស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីកាលពីឆ្នាំ២០១៤។

ខេត្តនេះត្រូវមើលឃើញថានៅតែមានការប្រយុទ្ធគ្នាជាច្រើនខែរវាងកងទ័ពអ៊ីរ៉ាក់ និងក្រុមសកម្មប្រយុទ្ធអ៊ីស្លាមជាពិសេសនៅក្នុងតំបន់ Jalawla និងតំបន់ Saadiyah ស្ថិតនៅភាគខាងជើងនៃខេត្តនេះ និងតំបន់មួយចំនួនទៀតដែលស្ថិតនៅភាគខាងជើងទីក្រុងMuqdadiyah។

ក្រុមរដ្ឋអ៊ីស្លាមបង្ហាញខ្លួននៅលើឆាកអន្តរជាតិកាលពីឆ្នាំ២០១៤ នៅពេលនោះក្រុមនេះរឹបអូសយកដែនដីធំៗនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីដោយប្រកាសការបង្កើតរដ្ឋអ៊ីស្លាមរបស់ពួកគេចេញពីរដ្ឋធានីMosul។ ក្រោយមកទៀតក្រុមនេះបានក្លាយជាក្រុមល្បីល្បាញខាងអំពើឃោរឃៅ រួមទាំងការសម្លាប់រង្គាលការចាប់ពង្រត់ និងការកាត់ក្បាលមនុស្សដែលជាហេតុជំរុញឲ្យសហរដ្ឋអាមេរិកបានដឹកនាំកងកម្លាំងចម្រុះអន្តរជាតិដើម្បីកម្ទេចក្រុមនេះចោល។

LEAVE A REPLY

Please enter your comment!
Please enter your name here