ទោះបីជាមិនមានកិច្ចព្រមព្រៀងក៏លោកគីមជុងអ៊ុនសន្យាថាគ្មានការសាកល្បងមីស៊ីលបន្ត

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩

ទោះបីជាមិនមានកិច្ចព្រមព្រៀងជាផ្លូវការណាក៏ដោយ ក៏មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុននិយាយថាលោកនឹងមិនធ្វើតេស្តសាកល្បងអាវុធនុយក្លេអ៊ែរ ឬអ្វីដែលទាក់ទងនឹងនុយក្លេអ៊ែរនោះទេ លោកប្រធានាធិបតីអាមេរិក Donald Trump ប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកំពូលហាណូយបានរំលាយចោល។

អ្នកកាសែតសង្កត់ធ្ងន់អំពីការបរាជ័យដែលអាចកើតមានក្នុងការសម្រេចកិច្ចព្រមព្រៀងគ្មានអាវុធនុយក្លេអ៊ែរជាមួយមេដឹកនាំកូរ៉េខាងជើង ហើយលោកត្រាំថ្លែងថា ទីក្រុងព្យុងយ៉ាងនឹងបន្តបញ្ឈប់ការអភិវឌ្ឍន៍អាវុធ។

លោកត្រាំប្រាប់ទៅសារព័ត៌មាននូវអ្វីដែលលោកគីមបាននិយាយថា “គាត់នឹងមិនធ្វើតេស្តគ្រាប់រ៉ុកកែត ឬមីស៊ីល ឬអ្វីៗដែលទាក់ទងទៅនឹងនុយក្លេអ៊ែរបន្តទៀតទេ។ ហើយអ្វីដែលខ្ញុំអាចប្រាប់បានគឺថាវាជាអ្វីដែលគាត់បាននិយាយហើយយើងនឹងឃើញ “។

ជំនួបកំពូលលោកត្រាំ និងលោកគីមនៅទីក្រុងហាណូយប្រទេសវៀតណាមបានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីភាគីទាំងពីរមិនបានឈានដល់កិច្ចព្រមព្រៀងគ្នាលើជំហានសមស្រប ដែលទីក្រុងព្យុងយ៉ាងត្រូវតែចាត់វិធានការដើម្បីឱ្យទណ្ឌកម្មរបស់អាមេរិកត្រូវបានដកចេញ។

លោកគីមត្រូវបានគេរាយការណ៍ថា លោកសន្យានឹងបំផ្លាញរោងចក្រនុយក្លេអ៊ែរមួយនៅ តំបន់ Yongbyon ជាថ្នូរនឹងការលើកលែងការដាក់ទណ្ឌកម្មទាំងអស់ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនចង់បានសម្បទានច្រើនថែមទៀតរួមទាំងការបំផ្លិចបំផ្លាញរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម។

LEAVE A REPLY

Please enter your comment!
Please enter your name here