ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩
ប្រទេសទួរគីកំពុងធ្វើសមយុទ្ធនាវាចរនៅសមុទ្រចំនួនបីដែលមិនធ្លាប់មានពីមុនមកដែលវាជាហេតុការណ៍ប្រវត្តិសាស្ត្រធំបំផុត។ នេះក៏ជាលើកដំបូងដែលកងកំលាំងទ័ពអាកាស និងកម្លាំងទួរគីចូលរួមក្នុងសមយុទ្ធយោធាមួយនេះ។
សមយុទ្ធ Mavi Vatan មានរយៈពេល៤ថ្ងៃ (មេបញ្ជាការ Blue Homeland) មាននាវាជើងទឹកចំនួន១០៣គ្រឿងចាប់ផ្តើមនៅថ្ងៃពុធ នៅសមុទ្រខ្មៅសមុទ្រ Aegean និងភាគខាងកើតមេឌីទែរ៉ាណេក្នុងពេលដំណាលគ្នាដែលផ្តល់ឱកាសមួយឱ្យប្រទេសទួគីបានបង្ហាញពីកងនាវាថ្មីរបស់ខ្លួន។
នាវាចម្បាំង និងយន្តហោះចម្បាំងដែលផលិតដោយប្រទេសទួរគី និងយន្តហោះបញ្ជា ANKA របស់ទួរគីក៏នឹងចូលរួមផងដែរ។ គម្រោងសមយុទ្ធនេះត្រូវគេរៀបចំឡើងរយៈពេល៦ខែមុន ដោយអនុលោមតាមបទបញ្ញត្តិរបស់អង្គការណាតូ។
រដ្ឋមន្ត្រីការបរទេសលោក Mevlut Cavusoglu ប្រកាសនៅសប្តាហ៍មុនថាគ្មានអ្វីអាចធ្វើទៅរួចនៅសមុទ្រមេឌីទែរ៉ាណេដោយគ្មានវត្តមានរបស់កម្លាំងទួរគីនោះទេ។ លោកសង្កត់ធ្ងន់ថា”យើងនឹងមិនអនុញ្ញាតឱ្យនោះទេ” ដោយលោកបន្ថែមថា ប្រទេសទួករគីចាប់ផ្តើមខួងប្រេងនិងឧស្ម័ននៅជិតកោះ Cyprus ជាមួយនាវារុករកថ្មីចំនួនពីរ។
វាលឧស្ម័នធំៗត្រូវគេរកឃើញថ្មីៗនេះក្នុងតំបន់ដែលមានជម្លោះនៅភាគខាងកើតមេឌីទែរ៉ាណេ ដែលស្ថិតនៅឆ្ងាយពីភាគខាងជើងឆ្នេរសមុទ្រ Cyprus ក្នុងប្រទេសទួរគី។ ការផ្លាស់ប្តូរនេះត្រូវគេរំពឹងថា នឹងធ្វើឱ្យមានភាពតានតឹងក្នុងតំបន់ជាមួយប្រទេសក្រិក។
ក្រៅពីជម្លោះដែលកំពុងបន្តនៅ Cyprus Athens និង Ankara នោះ ក៏មានការដាក់បន្ទុកលើភាពជាម្ចាស់ របស់ក្រុមប្រជុំកោះនៅ Aegean ផងដែរ។ រំលឹកពីជម្លោះអាយុ ២០ ឆ្នាំឡើង និងជម្លោះ ដែនអាកាសចម្ងាយ 10 ម៉ាយល៍ ក៏ធ្លាប់បង្កើតឱ្យមានភាពតានតឹងសម្រាប់អង្គការណាតូ។
ប្រទេសទួរគីធ្វើឱ្យសម្ព័ន្ធមិត្តខឹងសម្បាដោយប្រកាសនៅថ្ងៃអង្គារថា ពួកគេចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញប្រព័ន្ធការពារមីស៊ីល S-៤០០ ពីរុស្ស៊ីទោះបីជាកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការបញ្ចុះបញ្ចូលពួកគេឱ្យទិញប្រព័ន្ធអាវុធ Patriots ដែលផលិតដោយសហរដ្ឋអាមេរិកក៏ដោយ។ ការបញ្ចុះបញ្ចូលនាំឱ្យមានការរាលដាលការគំរាមកំហែងដាក់ទណ្ឌកម្មក៏ដូចជាការព្រមានលើប្រព័ន្ធការពាររបស់រុស្ស៊ីដែលមិនមានលក្ខណៈគ្រប់គ្រាន់ស្របគ្នាជាមួយប្រព័ន្ធការពារមីស៊ីលដែលមានស្រាប់របស់អង្គកាណាតូ។