ប្រទេសឥណ្ឌាដាក់ប្រព័ន្ធសព្វាវុធនិងកងនាវាចរក្នុងភាពប្រកាសអាសន្នខ្ពស់ជាមួយប្រទេសប៉ាគីស្ថាន

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩

ការប្រកាសពីការធ្លាក់យន្តហោះចម្បាំងប៉ាគីស្ថាននៅថ្ងៃពុធវាយប្រហារទីតាំងយោធាកងទ័ពអាកាស កងទ័ពជើងទឹក និងកងទ័ពឥណ្ឌាប្រកាសថា ពួកគេកំពុងប្រុងប្រយ័ត្នខ្ពស់ហើយត្រៀមខ្លួនគ្រប់ពេលក្នុងការតប់តររាល់ការគំរាមកំហែងបន្ថែមទៀត។

កងយោធាឥណ្ឌាយកចិត្តទុកដាក់ចំពោះការទម្លាក់យន្តហោះចម្បាំងប៉ាគីស្ថាននៅលើដែនអាកាសរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍។ ឧត្តមសេនីយ៍ឯក Surinder Singh Mahal និយាយថាយន្តហោះបានទម្លាក់គ្រាប់បែកដែលវាយប្រហារទីតាំងយោធាឥណ្ឌា ប៉ុន្តែមិនបណ្តាលឱ្យមានការខូចខាតធ្ងន់ធ្ងរនោះទេ។

ជាក់ស្តែងប្រទេសប៉ាគីស្ថានវាយប្រហារគោលដៅលើទីតាំងទ័ព ប៉ុន្ដែយើងបានធ្វើឱ្យផែនការរបស់ពួកគេបរាជ័យ។ ឧត្តមសេនីយ៍ឯករូបនេះប្រកាសថាគ្រាប់បែកទាំងនោះមិនអាចបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរនោះទេដោយសារតែសកម្មភាពការជួយបន្ទាន់របស់ក្រុម IAF។

ជាការឆ្លើយតបប្រព័ន្ធសព្វាវុធប្រទេសឥណ្ឌាត្រូវបានតំឡើងហើយកងកម្លាំងយន្ដការត្រូវបានដាក់ឱ្យឈរជើង។

LEAVE A REPLY

Please enter your comment!
Please enter your name here