ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩
នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ថ្លែងទៅកាន់កម្មករក្នុងសន្និសីទវីដេអូមួយនៅថ្ងៃព្រហស្បតិ៍។ លោកមានប្រសាសន៍ថា ប្រទេសឥណ្ឌាកំពុងរក្សាជំហដូចជាថ្មដើម្បីប្រឆាំងនឹងការរៀបចំដ៏អាក្រក់។ លោកបន្ថែមថា “សត្រូវព្យាយាមធ្វើឱ្យយើងមានអស្ថិរភាពដោយធ្វើការវាយប្រហារភេរវកម្ម ហើយពួកគេចង់បញ្ឈប់ការរីកចម្រើនរបស់យើង។
យើងទាំងអស់គ្នាជាជនរួមជាតិជាជនជាតិភាគតិចឈរនៅលើថ្មដើម្បីទប់ទល់នឹងការច្នៃប្រឌិតអាក្រក់របស់ពួកគេ”។ នៅថ្ងៃពុធពេលឥណ្ឌាមានភាពតានតឹងជាមួយប៉ាគីស្ថាននោះ កងទ័ពអ៊ីស្លាមបាដអះអាងថា ពួកគេទម្លាក់យន្តហោះចម្បាំងឥណ្ឌាពីរគ្រឿងនៅលើលំហអាកាស និងចាប់ខ្លួនអ្នកបើកបរយន្តហោះដែលនៅរស់រានពីការធ្លាក់នោះ។
ក្រោយមកឥណ្ឌាបញ្ជាក់ថា ពួកគេបាត់បង់យន្តហោះចម្បាំង MiG-២១ មួយគ្រឿងរបស់ខ្លួនក្នុងពេលតបតជាមួយកងកម្លាំងប៉ាគីស្ថាន។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក្រោយបង្ហាញពីរូបភាពបុរសដែលត្រូវគេចាប់បានដោយដៃរបស់គាត់ត្រូវគេចងនៅពីក្រោយខ្នងរបស់គាត់។ ប្រទេសឥណ្ឌាអំពាវនាវឱ្យមានការដោះលែងអ្នកបើកយន្តហោះដែលប៉ាគីស្ថានចាប់បានត្រឡប់ទៅវិញដោយសុវត្ថិភាព។
