ក្រុមចម្រុះដឹកនាំដោយអាមេរិកបំផ្លាញផ្លូវរូងក្រោមដីពួកISIS ស្ថិតនៅក្នុងខេត្តAnbar

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩

ប្រភពផ្លូវការមួយនៅក្នុងខេត្តAnbar ប្រាប់ឲ្យដឹងកាលពីថ្ងៃអាទិត្យនេះថាយន្តហោះចម្បាំងចម្រុះដឹកនាំដោយអាមេរិកធ្វើការវាយប្រហារតាមអាកាសទៅលើតំបន់មួយស្ថិតនៅក្នុងខេត្ត Anbar និងបំផ្លាញរូងក្រោមដីរបស់ក្រុមរដ្ឋអ៊ីស្លាម(ISIS)ដែលស្ថិតនៅក្នុងជ្រលង Maheyaក្នុងខេត្តនេះ។

ប្រភពនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាយន្តហោះចម្បាំងនៃសម្ព័ន្ធភាពអន្តរជាតិបានធ្វើការវាយប្រហារតាមអាកាសកាលពីល្ងាចថ្ងៃសៅរ៍នេះលើជ្រលង Maheya ដែលស្ថិតនៅភាគខាងលិចទីក្រុង Kabisa និងភាគខាងត្បូងទីក្រុង Heet។

ប្រភពដែលសុំមិនបញ្ចេញឈ្មោះប្រាប់បន្ថែមថាការការវាយប្រហារតាមអាកាសបានបណ្តាលឲ្យខូចខាតផ្លូវរូងក្រោមដីរបស់សមាជិករដ្ឋអ៊ីស្លាមដែលបានប្រើប្រាស់សម្រាប់លាក់ខ្លួន។ គួរកត់សម្គាល់ថាកងកម្លាំងសន្ដិសុខដែលគាំទ្រដោយសម្ព័ន្ធភាពអន្តរជាតិ និងអាកាសចរណ៍អ៊ីរ៉ាក់បានកំពុងបំផ្លាញទីស្នាក់ការកណ្តាលរបស់រដ្ឋអ៊ីស្លាមដែលស្ថិតនៅក្នុងតំបន់ដែលពួកគេបានកាន់កាប់ដោយបានធ្វើឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់មនុស្ស និងសម្ភារៈរបស់ក្រុមនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here