រថយន្ដបើកសំដៅទៅទាហានអ៊ីស្រាអែលនៅតំបន់West Bankអ្នកវាយប្រហារបីនាក់ត្រូវគេបាញ់

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៩

កងកម្លាំងការពារអ៊ីស្រាអែល (IDF) និយាយថា ​ទាហានអ៊ីស្រាអែលជាច្រើននាក់​ត្រូវរថយន្ត មួយបើកបុកក្នុងតំបន់ West Bank។ អ្នកវាយប្រហារចំនួន៣នាក់ត្រូវគេបាញ់សម្លាប់ ដោយកម្លាំងយោធាបាញ់តបតវិញ។ មន្ត្រីផ្លូវការរបស់ IDF ដកស្រង់សំដីរបស់មន្ត្រី IDF ថា ទាហាន IDF ដែលឈប់នៅតាមដងផ្លូវ NW Ramallah រងការវាយប្រហារពីភេរវជនដោយ មិនមានការបញ្ជាក់ពីចំនួនទាហាន ឬទំហំនៃចំនួនអ្នករងរបួសទេ។

កម្លាំងយោធាបាញ់ទៅលើ​អ្នកវាយចំនួន​ប្រហារបីនាក់ដែលស្ថិតក្នុងឡាននោះ មនុស្សចំនួនពីរនាក់រងរបួស និងធ្វើឱ្យអ្នកបីរងរបួសយ៉ាងធ្ងន់ធ្ងរ។របាយការណ៍ក្នុងប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលផ្សាយថា ទាហានចំនួនពីរនាក់រងរបួស ហើយម្នាក់ក្នុងចំណោមពួកគេរងរបួសធ្ងន់ធ្ងរ។ ឧទ្ធម្ភាគចក្រ ​និងរថយន្ត​សង្គ្រោះ​​ត្រូវគេបញ្ជូនទៅដឹកអ្នកជំងឺ។

IDF បញ្ជូនកម្លាំងន្ថែមទៅពង្រឹងនៅតំបន់ដែលរងការវាយប្រហារមានចម្ងាយប្រហែល១០ គីឡូម៉ែត្រពីភាគពាយព្យទីក្រុង Ramallah របស់ប៉ាឡេស្ទីន។ទាហានអ៊ីស្រាអែលគឺជាគោលដៅនៃការវាយប្រហារពីរថយន្ដជាច្រើននៅតំបន់នោះក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយចំនួនច្រើនបំផុតកើតឡើងនៅចុងឆ្នាំ ២០១៥ និងដើមឆ្នាំ២០១៦ ។

នៅខែវិច្ឆិកាឆ្នាំ២០១៨ មានមនុស្សចំនួន៣ នាក់រងរបួសនៅពេលដែលអ្នកបើកបរតែម្នាក់​បើករថយន្តដឹកសមាជិកក្រុមរបស់ពួកគេដែលបន្លំខ្លួនជាអ្នកធ្វើការងារ​វិស្វកម្មនៅលើផ្លូវ។ទាហានម្នាក់ទៀតបាញ់សម្លាប់អ្នកបើកបរម្នាក់ ហើយក្រោយមកអ្នកបើក​បរនោះស្លាប់ដោយសាររបួស។

LEAVE A REPLY

Please enter your comment!
Please enter your name here